Showing posts with label ទាញយកសៀវភៅ. Show all posts
Showing posts with label ទាញយកសៀវភៅ. Show all posts

July 21, 2013

សិក្សា​សង្ខេប​អំពី​អារ្យធម៌​ខ្មែរ និពន្ធ​ដោយ លី ធាមតេង (1969)


  សូម​អរគុណ​ដល់​លោក កុយ ច័ន្ទ​សារ៉ារិទ្ធ ដែល​បាន​ខំ​វាយ​អត្ថបទ​តាម​កុំព្យូទ័រ​ឡើងវិញ​ធ្វើ​ជា​ឯកសារ​សៀវភៅ​អេឡិចត្រូនិក (E-book), គាត់​បាន​ធ្វើ​ចប់​នៅ​វេលា​ម៉ោង 2:20 នាទី​រំលង​អាធ្រាត្រ ថ្ងៃ​ច័ន្ទ ទី12 ខែ​ឧសភា ឆ្នាំ2008 (គ.ស) នៅ​ទីក្រុង អាឌីឡែដ រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង (Adelaide, South Australia)។ [...] ស្នាដៃ​នេះ​ ពុំ​មែន​ជា​ក្បួន​តម្រា ឬ​ថា​ជា​គោល​ច្បាប់​សម្រាប់​ឲ្យ​អនុវត្ត​ដោយ​ខាន​មិន​បាន​នោះ​ទេ តាម​ពិត​គឺ​គ្រាន់តែ​ជា​ជំនួយ​ស្មារតី ឬ​ថា​ជា​យោបល់​អ្នក​រិះរេ​ម្នាក់ សម្រាប់​បំភ្លឺ​ផ្លូវ​ចំពោះ​អ្នក​សិក្សា​ជា​បឋម​អំពី​អារ្យធម៌​ជាតិ​តែ​ប៉ុណ្ណោះ។ ដូច្នេះ បំណង​កូន​សៀវភៅ​នេះ​គឺ៖
  1. ចង់​ជួយ​ដោះ​ទាស់​អ្នក​សិក្សា​ដោយ​ខ្លួនឯង ហើយ​ដែល​មាន​ប្រាជ្ញា​ចូល​ទៅ​ប្រឡង​ផ្សេងៗ ដែល​ទាក់ទង​ដល់​ចំណេះ​វិជ្ជា​ខាង​វប្បធម៌-អារ្យធម៌​ខ្មែរ។
  2. ចង់​ជួយ​បញ្ជាក់ ចំពោះ​មតិ​អ្នក​យល់​ច្រឡំ​ថា "អារ្យធម៌" គឺ​ជា​អ្វី​ដែល​កើត​ថ្មីៗ អ្វី​ប្លែកៗ​ពី​ទំនៀម​ជាតិ, ឲ្យ​ងាក​បែរមក​យល់​​ឲ្យ​ច្បាស់ តាម​ការ​ពិត​ទៅ​វិញ។
  3. ចង់​បង្ហាញ​ឲ្យ​ជន​ទូទៅ​ឃើញ​ថា អារ្យធម៌​ខ្មែរ ពុំ​មែន​ចម្លង ពុំ​មែន​ទើប​តែ​កើត​តាម​ពួក​បស្ចិម​ទិស​ទេ គឺ​មាន​ផ្ទាល់ខ្លួន​តាំងពី​កើត​ជា​សញ្ជាតិ​មួយ​មក​ម្ល៉េះ។ [...]

៙ មាតិកា ៖

  • អារ្យធម៌​សម័យ​មុន​អង្គរ, សម័យ​អង្គរ,សម័យ​កណ្ដាល, សម័យ​បច្ចុប្បន្ន
  • សាខា​នៃ​អារ្យធម៌​ខ្មែរ
  • ប្រភព​នៃ​អារ្យធម៌​ខ្មែរ
  • គោល​និយម​នៃ​អារ្យធម៌​ខ្មែរ
  • អំពី​ភាសា​ខ្មែរ អក្សរ​ខ្មែរ សិល្បៈ​ខ្មែរ
  • លទ្ធិ​ព្រាហ្មណ៍ ឬ ព្រាហ្មណ៍​លិទ្ធ, ព្រះពុទ្ធសាសនា,
  • អំពី​អក្សរ​សិល្ប៍​ខ្មែរ
  • ប្រវត្តិ​សង្ខេប​នៃ​អក្សរ​សិល្ប៍​ខ្មែរ

៙ ព័ត៌មាន​សង្ខេប​៖

- ឈ្មោះ​សៀវភៅ : សិក្សា​សង្ខេប​អំពី​អារ្យធម៌​ខ្មែរ
- និពន្ធ​ដោយ : លោក លី ធាមតេង (1969)
- វាយ​អក្សរ​ធ្វើ​ជា E-book ដោយ : លោក កុយ ច័ន្ទ​សារ៉ារិទ្ធ (Adelaide, South Australia)
- ទំហំ​ឯកសារ : 420 KB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : Google Drive ។

ប្រលោមលោក​ខ្នាត​ខ្លី​រឿង អ្នកនិពន្ធ​ផ្សងព្រេង និពន្ធ​ដោយ​លោក អ៊ុំ ច័ន្ទសានិត (2012)


   ប្លក​អាក្បាលធំ​មាន​សេចក្ដី​សោមនស្ស​រីករាយ​ ដែល​បាន​ទទួល​សៀវភៅ​ប្រលោមលោក​ខ្នាត​ខ្លី​ពី​លោក អ៊ុំ ច័ន្ទសានិត ដែល​គាត់​មាន​ទឹក​ចិត្ត​ក្នុង​ការ​តែង​និពន្ធ, ខ្ញុំ​មិន​ដឹង​ថា​នេះ​ជា​ស្នាដៃ​ដំបូង ឬ​ស្នាដៃ​ទី​ប៉ុន្មាន​នោះ​ទេ។ ថ្វីត្បិត​នេះ​ជា​រឿង​ខ្លី តែ​​ក៏​ជា​ភាគទាន​ដ៏​តូច​មួយ ​ចូល​រួម​ចំនែក​អភិវឌ្ឍន៍​អក្សរសិល្ប៍​ខ្មែរ​ ឲ្យ​កាន់តែ​សម្បូរ​ឡើង​ ជាពិសេស​​ក្នុង​ពិភព​បច្ចេកវិទ្យា​ផង​ដែរ។ ការ​តែង​និពន្ធ​ជួន​ពេល​ខ្លះ​ស្រួល ស្រួល​សម្រាប់​អ្នក​ចូលចិត្ត​សរសេរ តែ​មាន​ពេល​ខ្លះ​រក​នឹក​សរសេរ បែរជា​អត់​អី​សរសេរ​ទៅ​វិញ នេះ​ចំពោះ​ខ្ញុំ (អាក្បាលធំ)។ ចង់​ដឹង​ថា​ដំណើរ​ក្នុង​រឿង​យ៉ាងម៉េច​ខ្លះ​អ្នក​អាច​ទាញ​យក ​ទៅ​ទុក​អាន​បាន​តាម​រយៈ​តំណ​ខាង​ក្រោម​នេះ ៖

៙ ព័ត៌មាន​ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : រឿង​អ្នកនិពន្ធ​ផ្សងព្រេង
- និពន្ធ​ដោយ​ : លោក អ៊ុំ ច័ន្ទសានិត (2012)
- ទំហំ​ឯកសារ : 484 KB ជា​ប្រភេទ : PDF
- ទីតាំង​ទាញ​យក : Google Drive ។

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដោយ​លោក អាដេម៉ារ ឡឺក្លែរ (Adémare Léclere) 1914


    នេះ​ជា​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ចាប់តាំងពី​សតវត្ស​ទី 1 នៃ​គ្រិស្តសករាជ​រហូត​មក ដោយ​ផ្អែក​តាម​សិលាចារឹក, កំណត់ត្រា​របស់​ចិន និង​អាណ្ណាម, និង​តាម​ឯកសារ​អឺរ៉ុប​ដែល​មាន​ក្នុង 6 សតវត្សរ៍​ចុង​ក្រោយ​នេះ ដែល​និពន្ធ​ជា​ភាសា​បារាំង​ដោយ​លោក  អាដេម៉ារ ឡឺក្លែរ (ដែល​ជា​អតីត​រ៉េស៊ីដង់​បារាំង​ប្រចាំ​កម្ពុជា)។។ ជា​ឯកសារ​បកប្រែ​ទី 4 នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បកប្រែ​ជា​ភាសាខ្មែរ​ដោយ ទេព ម៉េងឃាន ហៅ ទីឃាយុ, ពិនិត្យ​កែសម្រួល​ឃ្លោងឃ្លា​និង​អក្ខរាវិរុទ្ធ​ដោយ ឆាំង យុ, ក្រាហ្វិក​និង​កុំព្យូទ័រ​ការី​ដោយ គឹម សុវណ្ណ ដានី, បោះពុម្ព​នៅ​កម្ពុជា​ឆ្នាំ 2005។

៙ មាតិកា៖

  • ប្រទេស​កម្ពុជា តាម​រឿង​និទាន និង​សិលាចារឹក
  • ឥណ្ឌូចិន​និង​ប្រជាជន​នៅ​ដើម​គ្រិស្ដសករាជ និង​នៅ​ដើម​មហាសករាជ​ហិណ្ឌូ
  • វយធបុរៈ និង សម្ភុបុរៈ
  • អំពី​កម្ពុជា ឬ ស្រុក​ខ្មែរ
  • កំណត់​សម្គាល់​អំពី​ប្រជាជន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុជា​មុន​សតវត្សរ៍​ទី 8 ចាម្ប៉ា, អណ្ណាម-តុងកឹង, ទៀបកោះ​ម៉ាឡាកា, ឈេទូ ឬ​សៀម, ឥណ្ឌា និង​ចិន
  • ប្រទេស​កម្ពុជា ពី​សតវត្សរ៍​ទី 7 ដល់ សតវត្សរ៍​ទី 10 និង ទី 10 ដល់​ទី 14
  • បដិវត្តន៍​នៅ​សតវត្សរ៍​ទី 14
  • ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ 1340 រហូត​ដល់​ការ​បែក​បន្ទាយលង្វែក
  • អំពី​ប្រជាជន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុជា​នៅ​សតវត្សរ៍​ទី 14, 15 និង 16
  • ពី​ការ​បែកបាក់​បន្ទាយលង្វែក​នៅ​ក្នុង​ឆ្នាំ 1585 រហូត​មក​ដល់​សព្វថ្ងៃ​នេះ

៙ ព័ត៌មាន​ទាញ​យក៖

- ឈ្មោះ​សៀវភៅ : ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដោយ​លោក អាដេម៉ារ ឡឺក្លែរ
- ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ដោយ : ទេព ម៉េងឃាង ហៅ ទីឃាយុ
- ទំហំ​ឯកសារ : 1.16 MB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : Google Drive ។

សៀវភៅ​កំណាព្យ​បទុមា និពន្ធ​ដោយ អ៊ុំ ច័ន្ទសានិត, ជួន សំរិទ្ធ, កៅ ដុស, សេង ឈូន (2012)

   អារម្ភ​កថា ៖ ការ​សរសេរ​កំណាព្យ មិនមែន​ជា​ការ​ពិបាក តែ​ក៏​មិនមែន​ជា​ការ​ងាយស្រួល​ដែរ។ សៀវភៅ​កំណាព្យ "បទុមា" នេះ ខ្ញុំ​បាទ​ទាំងអស់​គ្នា​បាន​តែង​និពន្ធ ហើយ​យក​មក​ចងក្រង​ជា​សៀវភៅ​មួយ​ក្បាល ដើម្បី​ទុក​ជា​ការ​កម្សាន្ត​អារម្មណ៍ ក៏​ដូចជា​អនុស្សាវរីយ៍​មួយ នៅ​ក្នុង​យុវភាព​របស់​ពួក​ខ្ញុំ​ផង​ដែរ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ ពួក​ខ្ញុំ​ទាំងអស់​គ្នា​ចង់​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​ស្គាល់​ពី​កំណាព្យ ស្រឡាញ់ កំណាព្យ និង ចង់​ឲ្យ​កំណាព្យ​ខ្មែរ​មាន​ជីវិត​ជា​និរន្តរ៍​តរៀងទៅ។

   ពួក​ខ្ញុំ​សង្ឃឹម​ថា សៀវភៅ​មួយ​ក្បាល​នេះ នឹង​អាច​ក្លាយ​ជា​អាហារ សម្រាប់​បំបាត់​ការ​អផ្សុក របស់​មិត្ត​អ្នក​អាន គ្រប់​ពេល​វេលា កុំបី​​អាក់ខាន​ឡើយ។ រាល់​កំហុស​ឆ្គង​ដែល​កើត​មាន​ដោយ​អចេតនា​នៅ​ក្នុង​សៀវភៅ​នេះ សូម​មិត្ត​អ្នក​អាន​មេត្តា​ខន្តី​អភ័យ​ទោស​ដោយ​ការ​អនុគ្រោះ​ផង​ទៅ​ចុះ។

៙ មាតិកា ៖

  • រាប់​មិន​អស់
  • បើ​ទំពាំង​លែង​ស្នង​ជួស​ឫស្សី
  • ទេសភាព​ក្រុង​កំពត
  • គុណវិបត្តិ​នៃ​ការ​ជក់​បារី
  • កូ​ល្អ សិស្ស​ល្អ មិត្ត​ល្អ ប្រជាពលរដ្ឋ​ល្អ
  • មនុស្ស​ប្រភេទ​ខ្លះ និង​សុនខ
  • អន្ធការ​របស់​ខ្មែរ
  • សំពះ​ព្រះ
  • មង្គល 38 ប្រការ
  • កូន​ខ្មែរ​ថែ​ជាតិ
  • ទំនួញ​ព្រៃឈើ
  • ស្រី​ស្អាត
  • ជា​អ្នក​សិក្សា
  • ឧបករណ៍ និង​វង់​ភ្លេង​បូរាណ​ខ្មែរ
  • ធ្វើ​ច្រើន បាន​ច្រើន
  • គុណ​គ្រូ​បាធ្យាយ
  • ការ​សំពះ 5 បែប
  • សួន​វង្វេង
  • បើ​ក្រដាស ស
  • បណ្ដាំ​សិស្ស​ច្បង
  • កុំ​ស្លាប់​ដូច​ពស់ រស់​ដូច​កង្កែប
  • ផលវិបាក​នៃ​សង្គ្រាម
  • ទេសភាព​ខេត្ត​កោះកុង
  • មនុស្ស​រៃ
  • ទំនួញ​ដែនដី
  • ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្ញុំ

៙ ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : កំណាព្យ​បទុមា
- អ្នក​និពន្ធ :  អ៊ុំ ច័ន្ទសានិត, ជួន សំរិទ្ធ, កៅ ដុស និង សេង ឈូន ។
- ប្រភេទ​ឯកសារ PDF ទំហំ 735KB ។
- ទាញ​យក​នៅ :​ Google Drive ។
 

July 20, 2013

សាមកុក ប្រែ​និង​រៀបរៀង​ដោយ អ្នកឧកញ៉ា​វិបុល​រាជសេនា នូ កន (1933)



  
រឿង​សាមកុក (រឿង​សាមកុក​ទុកជា​យុទ្ធសាស្ត្រ​អ្នក​វាងវៃ​ឆ្លាត​បើ​បាន​អាន នឹង​ចេះ​ឧបាយកល​ចំណាន​ទាំង​មាន​សន្ដាន​ស្នេហាជាតិ) ជា​រឿងរ៉ាវ​ផ្នែក១ កាលពី​ក្នុង​រវាង​ខាង​ចុង​សតវត្ស​ទី 2 និង​ខាងដើម​សតវត្ស​ទី 3 នៃ​គ្រិស្តសករាជ។ គេ​មិន​បាន​កត់ត្រា​ជា​អក្សរ​ទុក​មក​តាំងពី​ដំបូង​ទេ គ្រាន់តែ​ជា​រឿង​និយាយ​តំណាល​តៗ​គ្នា​មក ដល់​សម័យ​ត​មក​ក្រោយ​ទៀត ប្រជាជន​ចិន​និយម​យក​រឿង​សាមកុក​នេះ​ទៅ​លេង​ល្ខោន ដែល​យើង​ហៅថា​លេង​ហី ទើប​នាំ​ឲ្យ​រឿង​សាមកុក​នេះ​សាយភាយ​ចេញ​ទៅ មាន​អ្នក​ចេះដឹង​រឿងរ៉ាវ​នេះ​កាន់តែ​ច្រើន​ឡើងៗ ទើប​អ្នកប្រាជ្ញ​ចិន​រួបរួម​ចងក្រង​កត់ត្រា​ទុក​ជា​អក្សរ​ត​មក។ ដល់​សម័យ​ស្រុក​ចិន​ចេះ​ឆ្លាក់​ពុម្ពអក្សរ​ហើយ​គេ​បាន​បោះពុម្ព​ផ្សាយ​រឿង​ សាមកុក​នេះ​ជា​សៀវភៅ​ឡើង ជាដើម​ហេតុ​នាំឲ្យ​រឿង​សាមកុក​សាយភាយ​ទូទៅ​ក្នុង​ប្រទេស​ចិន រហូត​ដល់​ប្រទេស​នានា​ផង។ 

   សៀវភៅ​រឿង​សាមកុក ប្រែ​ចេញ​ពី​ភាសា​សៀម មក​ជា​ភាសា​ខ្មែរ​ដោយ អ្នកឧកញ៉ា​វិបុល​រាជសេនា នូ-កន នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី 27 មេសា ឆ្នាំ 1933 ត្រូវ​បាន​បោះពុម្ពផ្សាយ​ឡើងវិញ​ជា​បន្តបន្ទាប់។ លោក ណុក ដារ៉ា ដែល​ជា​ម្ចាស់​ប្លក អក្សរសិល្ប៍​ខ្មែរ គាត់​បាន​វាយ​អត្ថបទ​សាឡើងវិញ​ធ្វើ​ជា E-book ដើម្បី​ចែកចាយ​ដល់​ខ្មែរ​គ្រប់រូប​ទុក​យក​ទៅ​អាន និង​ដើម្បី​បង្កើន​ប្រាជ្ញា។ គាត់​បាន​ចែក​រឿង​នេះ​ជា 10 ភាគ​ចប់ តែ​ខ្ញុំ​បញ្ចូល​ឲ្យ​នៅ​តែ​មួយ(ចប់)ឯកសារ​វិញ (ខ្លាច​បាត់​ភាគ)។

ព័ត៌មាន​ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : សាមកុក 
- ប្រែ​និង​រៀបរៀង​ដោយ : អ្នកឧកញ៉ា​វិបុល​រាជសេនា នូ កន (1933)
- វាយ​អត្ថបទ​សាឡើងវិញ​ធ្វើជា PDF ដោយ : លោក ណុក ដារ៉ា (ម្ចាស់​ប្លក​អក្សរសិល្ប៍​ខ្មែរ) 
- ទំហំ​ឯកសារ : 10.7 MB ប្រភេទ​ជា : PDF មាន 1937 ទំព័រ​ចប់។ 
-របៀបទាញយក : ចុច Ctrl+s
- ទីតាំង​ទាញ​យក : 

សៀវភៅរៀនបង្កើតប្លក់ដោយខ្លួនឯង



 
ថ្ងៃនេះ ReanandSabay សូមលើកយកសៀវភៅ eBook មួយដែលបង្រៀនអោយ យើងចេះបង្កើតប្លក់ ដោយខ្លួនឯង សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាអាចរៀន បង្កើតប្លក់ដោយ ខ្លួនឯងបាន សូមរីករាយដោនឡូតដោយសេរីទាំងអស់គ្នា។

ទំហំឯកសារៈ 2.93 MB

សៀវភៅ រៀន​ប្រើ​អ៊ីនធឺណិត​ឲ្យ​ចេះ! និពន្ធ​ដោយ​លោក ជី សុផាត (2012)



    នេះ​ជា​​សៀវភៅ​មូលដ្ឋានគ្រឹះ​រៀន​ប្រើប្រាស់​​អ៊ីនធឺណិត​ដំបូង ដែល​មាន​គន្លឹះ​សំខាន់ៗ​ពន្យល់​ណែនាំ​ឲ្យ​លោកអ្នក​ស្គាល់ និង​ចុះ​ឈ្មោះ​ប្រើ​សេវាកម្ម​នានា​សំខាន់ៗ​ដូចជា ការ​បង្កើត E-mail ការ​ស្វែងរក​ព័ត៌មាន ឯកសារ ការ​បង្កើត​ប្លក របៀប​ទាញ​យក​ឯកសារ របៀប​ប្រើប្រាស់ Google+ និង​សុខភាព​អ្នក​ប្រើ​កុំព្យូទ័រ​ជាដើម។ កាលពី​ខ្ញុំ​ទើប​រៀន​ប្រើ​អ៊ីនធឺណិត​ដំបូង បើ​ខ្ញុំ​មាន​ឯកសារ​នេះ​យក​ទៅ​អាន​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​​កាលណោះ (2008) ។

មាតិកា ៖

 មេរៀន​ទី ១
១.អ្វី​ទៅ​គឺ​ជា​អ៊ីនធឺណិត?
២. តើ​អ៊ីនធឺណិត​ផ្ដល់​អ្វី​ខ្លះ​ដល់​អ្នក?
៣.ស្វែង​យល់​ពី​ពាក្យ​ខ្លះ​ក្នុង​អ៊ីនធឺណិត
៤. What is Internet browser?
៥. Internet explorer browser 8
៦. How to set home page?
៧. How to save webpage?
៨. Firefox browser
មេរៀន​ទី ២
១. សេចក្ដីផ្ដើម
២. តើ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​មាន​គ្រោះថ្នាក់​ដែល​ឬទេ?
៣. ប្រភេទ​ឧបករណ៍​នៃ​ការ​ស្រាវជ្រាវ
៤. Subject Directories
៤. Search Engine
៥.​ បែបបទ​នៃ​ការ Search Engine
មេរៀន​ទី ៣
១.​ ការ​ស្វែងរក​ដោយ​ប្រើ​ពាក្យ​គន្លឺះៗ
២.​ ការ​ស្វែងរក​ដោយ​ប្រើ “”
៣.​ ការ​ស្វែងរក​ដោយ​ប្រើ “”
៤.​ ការ​គណនា​លេខ​នៅ​លើ Google
៥.​ Google ជា​វចនានុក្រម
៦.​ រក​ចន្លោះ​តំលៃ​លេខ​ណា​មួយ
៧.​ ស្វែងរក​តែ​លើ​វែបសាយ​ណាមួយ​ច្បាស់លាស់
មេរៀន​ទី ៤
១.ការ​ណែនាំ​ពី​អ៊ីម៉ែល (Email)
២.ការ​បង្កើត​គណនេយ្យ សា​អេឡិចត្រូនិក​ក្នុង​ក្រុមហ៊ុន Yahoo
៣របៀបបង្កើត Account នៅក្នុង Gmail
៤.បន្ថែម​គណនី Gmail ជាមួយ Outlook 2010 ដោយ​ប្រើ IMA
៥. បើក​គណនី Gmail ច្រើន​ក្នុង​ពេល​តែ​មួយ និង​ក្នុង​កម្មវិធី​រុក​រក​អ៊ីនធឺណិត​តែ​មួយ
មេរៀន​ទី ៥
១. ការ​ជជែក​ជាមួយ Skype
២. វិធី​ដំឡើង Skype នៅ​លើ​កុំព្យូទ័រ
៣. វិធី​បង្កើត​គណនី Skype
៤. វិធី  Call តាម Skype មិន​អស់​លុយ
មេរៀន​ទី ៦
១. តើ​អ្វី​ជា WordPress ?
២. របៀប​ចុះ​ឈ្មោះ
៣. របៀប​ប្ដូរ​រាងរៅ​របស់​ប្លុក
៤. របៀប​ប្ដូរ​ផ្ទៃខាងក្រោយ
៦. របៀប​បង្កើត​ចំណាត់​ក្រុម​នៃ​ប្រកាស
៧. របៀប​ប្រកាស​អត្ថបទ
៨. ការ​កំណត់​ចំនួន​នៃ​ការ​បង្ហាញ​អត្ថបទ
៩. របៀប​បង្កើត​ទំព័រ
១០. របៀប​ដាក់​ដំណ​ភ្ជាប់
១១. ប្រកាស​អត្ថបទ​ជា Image Gallery និង ស្លាយ
១២. បន្ថែម​ប៊ូតុង​ចែករំលែក​ទៅ​ឲ្យ​អត្ថបទ
១៣. របៀប​ដាក់​រូប​អាយខុន
១៤. របៀប​ដាក់​រូបតំណាង​ម្ចាស់​ប្លុក
១៥. របៀប​យក​ឯកសារ Flash (.swf) ឬ ហ្គេម Flash មក​ដាក់​លើប្លុក
១៦. របៀប​ដាក់​ឯក​សារ audio (.mp3) នៅ​លើ​ប្លុក
១៧. រាប់​ចំនួន​អ្នក​កំពុង​ទស្សនា​,អ្នក​ទស្សនា​សរុប នៅ​លើ​ប្លុក
មេរៀនទី៧
១. តើ​ Blogger ជា​អ្វី ?
២. របៀប​ចុះ​ឈ្មោះ (Register)
៣. របៀប Edit Template
៤. របៀប Upload Template ថ្មី
៥. របៀប​ផ្លាស់ប្ដូរ អាយខុន
៦. របៀប​ដាក់ ក្បាល​ទំព័រ
៧. របៀប Post អត្ថបទ
៨. របៀប​បង្ហាញ Label នៅ​លើ​របា​ខាង
៩. របៀប​កំណត់​ចំនួន​ការ​បង្ហាញ Post នៅ​លើ​ទំព័រ​ដើម
១០. របៀប​បង្ហាញ​អត្ថបទ​ពេញ​និយម
១១. របៀប​បង្ហាញ រូប​ភាព​នៅ​របា​ខាង
១២. របៀប​ដាក់ music player លើ Blogspot
១៣. របៀប​បន្ថែម​បទ​ចំរៀង​ទៅ​ក្នុង Playlist
១៤. របៀប​យក​កូដ​ទៅ​ដាក់​លើ​ប្លុក
១៣. របៀប​ដាក់ Facebook Like Box នៅ​លើ Blogspot
មេរៀនទី៨
១. តើ Torrent ជាអ្វី?
២. ការ​ទាញ​យក​ទិន្នន័យ​តាម​រយៈ​ឯកសារ Torrent
៣. របៀប​ប្រើ និង Download តាម Torrent
មេរៀនទី៩
១. ប្រភេទ​នៃ​គេហទំព័រ និង​ផ្នែក​បង្កើត​គេហទំព័រ
២. HTML (HyperText Markup Language)
៣. CSS (Cascading Style Sheets)
៤. រចនា​រូប​រាង​គេហទំព័រ
៥. JavaScript
៦. PHP, MySQL, Apache …
៧. phpMyAdmin
៨. ការ​ប្រើ​ប្រាស់ CMS
៩. ចំណុច​ផ្សេងៗ​ទៀត
១០.តើ​អ្នក​សម្រេច​ចិត្ត​ហើយ​ឬនៅ?
មេរៀនទី១០
១. ប្រវត្តិ​សង្ខេប​នៃ​ស្ថាបនិក​ទាំង​បួន​នាក់​របស់ Facebook
លោក Mark Zuckerberg
លោក Eduardo Saverin
លោក Dustin Moskovitz
លោក Chris Hughes
២.អ្វី​ទៅ​ជា Twitter?
២.‌១.Twitter លើ Website
២.២. អ្នក​ណា​ខ្លះ​ប្រើប្រាស់ Twitter?
៣.គន្លឹះ​ខ្លីៗ​ក្នុង​ការ​ប្រើ​ប្រាស់ Google+
Circle
Hangout
Profile
៤. ការ​ចូល​លេង Google Plus ( G+)
មេរៀនទី១១
១. ការប្រើ Mouse
ក. ប្រអប់ដៃ និង​កំភួនដៃ​ដាក់​ឲ្យ​ស្មើគ្នា ហាម​កាច់​កដៃ
ខ. កដៃ​ដាក់​ឲ្យ​ត្រង់ ហាម​បត់​ទៅ​ឆ្វេង​ឬ​ទៅ​ស្តាំ​ក្នុង​រយៈពេល​យូរ
២. ការប្រើ Keyboard
ក. ប្រអប់ដៃ និង​កំភួនដៃ​ដាក់​ឲ្យ​ស្មើគ្នា ហាម​កាច់​កដៃ
ខ. កដៃ​ទាំងពីរ​ដាក់​ឲ្យ​ត្រង់ ហាម​បត់​ចេញ ឬ​ចូល​ខ្លាំង​ពេក
៣. ការពារ​បញ្ហា​ឈឺ​ភ្នែក
ក. វិធី​ការពារ​ភ្នែក​ពេល​ប្រើប្រាស់​កុំព្យូទ័រ​ដោយ​កម្មវិធី 

ព័ត៌មាន​ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : រៀន​ប្រើ​អ៊ីនធឺណិត​ឲ្យ​ចេះ! 
- និពន្ធ​ដោយ​ : លោក ជី សុផាត (2012)
- ទីតាំង​ទាញ​យក​មាន​ 2 កន្លែង និង 2 ប្រភេទ​ឯកសារ:
  • Google Drive  PDF, ទំហំ : 8.23 MB
  • MediaFire  docx (MS Word អាច​កែប្រែ​បន្ត​បាន), ទំហំ : 13 MB

July 19, 2013

សៀវភៅស្វែងយល់ពីការប្រើប្រាស់ Internet Email ដោយខ្លួនឯង!

សៀវភៅស្វែងយល់ពីការប្រើប្រាស់ Internet Email ដោយខ្លួនឯង!
នៅក្នុងឯកសារ File Rar នេះមានចំនួន ៩ មេរៀនសម្រាប់សិក្សា
​​​​          ទំហំឯកសារ៖ 24.5 Mb
​          ប្រភេទឯកសារ៖ PDF

គណិតវិទ្យាទំនើប មកដល់ថ្មីទៀតហើយ !

គណិតវិទ្យាសម្រាប់ត្រៀមប្រឡងអាហារូបករណ៍ ភាគ២ !

អ្នកសិក្សាអាចទាញយកសៀវភៅគណិតវិទ្យាអាហារូបករណ៍ចាប់ពី ថ្ងៃនេះតទៅ !
គណិតវិទ្យាអាហារូបករណ៍ភាគទី២
fdhគណិតវិទ្យាអាហារូបករណ៍
គណិតវិទ្យាអាហារូបករណ៍

សៀវភៅ៖ រូប​វិទ្យា​ទំនើប (សម្រាប់​អ្នក​វិទ្យា​សាស្រ្ត និង​វិស្វករ) ភាគ១

សួស្តីអ្នក​ទាំង​អស់​គ្នា​ដែល​តែង​តែចូល​មើល​ប្លក់​របស់​ខ្ញុំ​ជា​ប្រចាំ​ ។ ក្នុង​ខែ​នេះ​ដូច​ជា​រវល់​ច្រើន​បន្តិច និង​​​គ្មាន​ពេល​បាន​ដាក់​ប្រកាស​អ្វី​សោះ ណា​មួយ​តាំង​ពី​ខូច​ម៉ូឌឹម​មក​ក៏​គ្មាន​អ៊ីន​ធ័រណិត​ប្រើប្រាស់​ទៀត ។ ប៉ុន្តែ​ថ្ងៃ​នេះ​មាន​សៀវ​ភៅ​មួយ​ក្បាល​ដែល​ទាក់​ទង​និង​រូប​វិទ្យា យក​មក​ចែក​រំលែក​ដល់​បង​ប្អូន​សិស្ស​និស្សិត ដើម្បី​បាន​អាន និង​ស្វែង​យល់​អំពី​វិទ្យា​សាស្រ្ត​ថ្មី​ៗ​នៅ​លើ​ភពផែន​ដី​យើង​នេះ ។
សៀវ​ភៅ​រូប​វិទ្យា​នេះ មាន​ចំណង​ជើង​ថា​រូប​វិទ្យា​ទំនើប (សម្រាប់​អ្នក​វិទ្យា​សាស្រ្ត និង​វិស្វករ) ភាគ១ ដែល​ត្រូវ​បាន​បក​ប្រែ​និង​រៀប​រៀង​ដោយ​លោក ស្រ៊ីវ​ ថារិទ្ធ ដែល​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ។ សៀវ​នេះ​ចែក​ចេញ​ជា​ ៥ ជំពូក​ធំៗ​ដូច​តទៅ៖
ជំពូក​ទី១៖ អំពី​ធៀប​ភាព
ជំពូក​ទី២៖ ទ្រឹស្តី​កង់​ទិច​ចាស់ និង​គម្រូ​នៃ​អាតូម
ជំពូក​ទី៣៖ មេកានិច​កង់​ទិច
ជំពូក​ទី៤៖ មេកានិច​កង់​ទិចនៃ​អាតូម
ជំពូក​ទី៥៖ ម៉ូលេគុល​ និង​អង្គធាតុរឹង
ឯកសារ​ជា​ប្រភេទ​ (PDF) ទំហំ​ឯកសារ (4.87MB) ទំព័រ​សរុបចំនួន (309 Pages)។ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ចង់​បាន​សៀវ​នេះ​យក​ទៅ​អាន​ដើម្បី​បង្កើន​នូវ​ចំណេះ​ដឹង​វិទ្យា​សាស្រ្ត​ថ្មី​ៗ​
សូម​ធ្វើ​ការ​ទាញ​យក​តាម​តំណ​ខាង​ក្រោម​នេះ :

36 វិធី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត រៀបរៀង​ដោយ​លោក ជូម ប៊ុនដេត



 វាចា​អ្នករៀបរៀង : អ្នកដឹកនាំ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​សុទ្ធសឹងតែ បាន​ឆ្លង​កាត់​នូវ​ការ​បរាជ័យ​ទាំងអស់។ ខ្ញុំ​ចងចាំ​ពាក្យ​នេះ បាន​យ៉ាង​ល្អ​ណាស់ ព្រោះ​រៀងរាល់​ពេល​ដែល​ខ្ញុំ អាន​សៀវភៅ ខ្ញុំ​តែងតែ​ឃើញ​មនុស្ស​ជាំ​ច្រើន​បាន​សរសេរ​និង​ពោល​ពាក្យ នេះ​ជា​ញឹកញាប់។ អាស្រ័យ​ហេតុនេះ​ទើប​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា មនុស្ស​ដែល​ធ្វើ​អ្វី​ដោយ​មាន​ការ​គិត​ពិចារណា​បាន​យ៉ាង​ច្បាស់លាស់​រមែង​ តែងតែ​មាន​ប្រៀប​ជាង​មនុស្ស​ដែល​ខ្វះ​នូវ​ការ​គិត​ពិចារណា​ជា​ប្រាកដ ព្រោះ​អ្វី​ដែល​លោក​អ្នក ធ្វើ​នោះ​វា​មិនមែន​ជា​ការ​លេចធ្លោ លើស​គេ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​លោកអ្នក​មាន​ភាព​ក្លាហាន​ក្នុង​ការ​សម្រេច​ចិត្ត ទើប​ភាព​ជោគជ័យ​វា​នឹង​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​នៃ​មនុស្ស​ដូចជា​រូប​អ្នក​ អញ្ចឹង។

   គំនិត​ដែល​ខ្ញុំ​នឹង​លើក​យក​មក​និយាយ នេះ​សុទ្ធសឹងតែ​អាច​បង្កើត​នូវ​ភាព​ជោគជ័យ ឲ្យ​លោកអ្នក​អាច​បោះ​ជំហាន​ឈាន​ដើរ​ទៅ​លើ​ដង​វិថី​នៃ​ការ​គ្រប់គ្រង។ ប៉ុន្តែ​ភាព​ជោគជ័យ​វា​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​បាន​នោះ វា​ក៏​អាស្រ័យ​ទៅ​លើ​លោកអ្នក​ផង​ដែរ បើ​រំពឹង​តែ​ទៅ​លើ​គំនិត​តែ​ម្យ៉ាង នោះ​វា​ក៏​មិន​អាច​ធ្វើ ឲ្យ​លោកអ្នក​សម្រេច​នូវ​ភាព​ជោគជ័យ​ឈាន​ទៅ​ដល់​គោលដៅ​បាន​ឡើយ។

   សៀវភៅ​មួយ​ក្បាល​នេះ​គឺ​ជា​មាគ៌ា​នាំ​លោកអ្នក​ឈាន​ទៅ​រក​គន្លឹះ នៃ​ភាព​ជោគជ័យ​ដោយ​ធានា​នូវ​ការ​បណ្ដុះបណ្ដាល​គំនិត​ចេះ​មាន​ទស្សនវិស័យ​ ទូលំទូលាយ អាច​មើល​ឃើញ​ច្បាស់​ពី​គន្លឹះ​នៃ​ភាព​ជោគជ័យ និង​អាច​អនុវត្តន៍​បាន​យ៉ាង​ល្អ​ប្រសើរ។

   លោកអ្នក​ក៏​ជា​បុគ្គល​ម្នាក់​ទៀត​ដែល​អាច​នឹង​នាំ​យក​នូវ​អ្វី​ដែល​លោកអ្នក​ បាន​អាន​ទៅ​អភិវឌ្ឍ​អង្គភាព​របស់​លោកអ្នក បាន​យ៉ាង​ងាយស្រួល។ លទ្ធផល​នៃ​ការ​យល់​បាន​ច្បាស់​ពី​បញ្ហា​តែងតែ​មាន​មធ្យោបាយ​ក្នុង​ការ​ ដោះស្រាយ​គ្រប់ពេលវេលា គ្រាន់តែ​ថា​លោកអ្នក​ត្រូវ​ក្លាហាន​ហ៊ាន​ទទួល​យក​នូវ​ការ​ពិត និង​ព្រម​ស្ដាប់​នូវ យោបល់​ពី​កូនចៅ​ខ្លះ​ផង ដើម្បី​ទទួល​យក​នូវ​អ្វី​ដែល​គេ​បាន​លើក​ឡើង​នោះ​មក​អភិវឌ្ឍ​គំនិត​របស់​យើង ឲ្យ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​បាន។

   ដូច្នេះ​ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ​លោកអ្នក​ត្រូវតែ យក​គំនិត​ដែល​លោកអ្នក​មាន​ស្រាប់​ទៅ​សម្រេច​ចិត្ត អនុវត្ត​ភ្លាមៗ​ដោយ​ពុំ​មាន​ការ​រាថយ​នោះ ទើប​លោកអ្នក​អាច​នឹង​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ដូច​បំណង​បាន។
__________________
ជូម ប៊ុនដេត

មាតិកា ៖
  • ការ​រៀបចំ​ខ្លួន​ធ្វើ​ជា​មនុស្ស ដែល​មាន​ទំនាក់ទំនង​ល្អ
  • ចេះ​ក្រឡេក​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ
  • ការ​បណ្ដុះ​ទស្សន​គតិ​ល្អៗ
  • ការ​តាមដាន​ការងារ
  • ឲ្យ នូវ​អ្វី​ដែល​គួរ​ឲ្យ
  • ត្រូវ​ចេះ​ប្រើ នូវ​ប្រយោជន៍​ដែល​ខ្លួន​មាន
  • ការ​កំណត់​ទិសដៅ
  • កុំ​រង់ចាំ​ឲ្យ​គេ​ជួយ នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន
  • ការ​វិភាគ​ឡើង​វិញ អំពី​ជីវិត 
  • ការ​ផ្ដល់​សារសំខាន់​ចំពោះ​ខ្លួនឯង
  • ត្រូវ​ធ្វើ​ជា​ម្ចាស់ លើ​ខ្លួនឯង
  • ការ​រំលឹក នូវ​អតីតកាល
  • ការ​ជឿជាក់ លើ​ខ្លួនឯង
  • មិន​ធ្វើ​បាប​ខ្លួនឯង និង​អ្នក​ដទៃ
  • ត្រូវ​ចេះ​ជឿជាក់ លើ​ខ្លួនឯង
  • ការ​បណ្ដុះ​ទម្លាប់​របស់​ខ្លួន
  • ការ​អធ្យាស្រ័យ ដោយ​ក្ដី​ស្រឡាញ់
  • បង្ហាញ​អារម្មណ៍​ពិត...បង្កើត​អារម្មណ៍​រីករាយ
  • ការ​ផ្ដល់​ឲ្យ ដោយ​មិន​រំពឹង​នូវ​ការ​តបស្នង
  • ការ​ស្នើសុំ ការ​ជួយ​យកអាសា
  • ត្រូវ​តាំងចិត្ត​ស្ដាប់ ដើម្បី​ការ​ស្វែងយល់
  • ទំនាក់ទំនង​ល្អ និង​ភាព​ប៉ិនប្រសព្វ
  • ជៀសវាង​ការ​ទំនាក់ទំនង ដែល​នឹង​នាំ​ទៅ​រក​ការ​ជំទាស់
  • ការ​គ្រប់គ្រង​ពេលវេលា
  • ត្រូវ​ដឹង​ពី ទិសដៅ​នៃ​តម្រូវការ
  • ត្រូវ​ចេះ​រៀបចំ​រឿង​សំខាន់ៗ ទុកជា​មុន
  • ការ​រៀបចំ​ឯកសារ​តាម​របៀប A-I-R-W
  • បញ្ឈប់​នូវ​អ្វី ដែល​មក​កាត់​ចង្វាក់
  • លុយកាក់ និង​មុខរបរ​ដែល​សមរម្យ
  • កំណត់​ទិសដៅ ដើម្បី​ធ្វើ​ជា​ម្ចាស់​វាសនា​របស់​ខ្លួន
  • សេចក្ដី​ព្យាយាម ជា​មាគ៌ា​នៃ​ភាព​ជោគជ័យ
  • រូបមន្ត​នៃ​ភាព​ជោគជ័យ
  • ហ្វឹកហាត់​ទស្សន៍ទាយ​ស្ថានការណ៍ ដើម្បី​ភាព​ជោគជ័យ
  • បង្កើត​ភាព​រីករាយ ដើម្បី​ទម្លាយ​ភាព​ធុញថប់
  • ការ​គិត​ដ៏​អស្ចារ្យ
  • ការ​សន្សំ​បទពិសោធន៍
ព័ត៌មាន​ទាញ​យក ៖
- ឈ្មោះ​សៀវភៅ : 36 វិធី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត
- រៀបរៀង​ដោយ : ​លោក ជូម ប៊ុនដេត
- ទំហំ​ឯកសារ : 7.88 MB, ប្រភេទ : PDF, កម្រាស់ : 126 ទំព័រ
- ទីតាំង​ទាញ​យក : Google Drive
-​ របៀបទាញយក : ចុច Ctrl+s

សៀវ​ភៅ៖ សិល្បៈ​នៃ​​ការ​គិត​គណិត​វិទ្យា



សួស្តី​អ្នក​ទាំង​អស់​គ្នា!!!
ថ្ងៃ​ខ្ញុំ​គ្មាន​អ្វីចែក​រំលែក​ទេ មាន​តែ​ពាំនាំ​នូវ​សៀវ​ភៅ​គណិត​វិទ្យា​មួយ​ក្បាល​ដែល​ខ្ញុំ​បាន​មើល​ហើយ​ ហើយ​ក៏​គិត​ថា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សិស្សានុសិស្ស​ដែល​កំពុង​រៀន​គណិត​វិទ្យា ។ សៀវ​ភៅ​គណិត​វិទ្យា​មួយ​នេះ​មាន​ចំណង​ជើង​ថា “សិល្បៈ​នៃ​​ការ​គិត​គណិត​វិទ្យា” ដែល​ចែក​ចេញ​ជា​ ៧ជំពូក៖
  • ជំពូក​ទី១៖ ការេ​នៃ​មួយ​ចំនួន
  • ជំពូក​ទី២៖ ឫស​ការេ​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៣៖ គូប​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៤៖ ឫស​គូប​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៥៖ ការ​កំណត់​លេខ​ចុង​ក្រោយ
  • ជំពូក​ទី​៦​​​​​​​​​​៖ ភាព​ចែក​ដាច់​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៧៖ កំសាន្ត​គណិត​វិទ្យា
ខ្ញុំ​យល់​ថា​សៀវ​ភៅ​នេះ​គឺ​ពិត​ជា​ល្អ​មែន​ទែន​ ព្រោះ​បាន​ប្រាប់​របៀប​ និង​គន្លឹះ​នៃ​ការ​គិត​បែប​រហ័ស ដែល​អាច​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ដោះ​ស្រាយ​លំហាត់​​ដោយ​ពុំ​ចាំ​បាច់​ពឹង​ផ្អែក​លើ​ម៉ាស៊ីន​គិត​លេខ​​នោះ​ទេ គឺ​ដោយ​គ្រាន់​តែ​ចំណាយ​ពេល​វេលា​ដើម្បី​អាន​សៀវ​ភៅ​មួយ​នេះ​ឱ្យ​យល់​ និង​ជា​ទុន​មួយ​ផ្នែក​ទៀត​សម្រាប់​សិស្ស​ពូកែ​ដែល​ចូល​​ចិត្ត​គិត​អ្វី​ដែល​ប្លែក​ៗ​និង​រហ័ស​រហួន ហើយ​មាន​ជំនឿ​លើ​សមត្ថភាព​នៃ​ការ​គិត​បែប​ទំនើប​នេះ ។
សង្ឃឹម​ថា​ពេល​អ្នក​ទាំង​អស់​គ្នា​ពេល​បាន​មើល​សៀវ​ភៅ​នេះ​ហើយ នឹង​បាន​ជា​ចំណេះ​ដឹង​នៃ​ការ​គិត​លេខ​ដែល​ពិបាក​ៗ​ដោយ​ពុំ​ចាំ​បាច់​មាន​ម៉ាស៊ីន​គិត​លេខ​ជំនួយ​នោះ​ទេ ។ :D
បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​ចង់​បាន​ សូម​ចុច​ប៊ូតុងខាងក្រោមនេះ :

តើ​ត្រូវ​ជម្នះ​ឧបសគ្គ​របស់​អ្នក​យ៉ាងដូចម្ដេច? និពន្ធ​ដោយ​ព្រះ​តេជគុណ​បណ្ឌិត ក. ស្រីធម្មានន្ទ បកប្រែ​ដោយ​ភិក្ខុ "ជួន ប៊ុនស៊ីម"


  សៀវភៅ "តើ​ត្រូវ​ជម្នះ​ឧបសគ្គ​របស់​អ្នក​យ៉ាង​ដូចម្ដេច?" ជា​ភាសា​អង់គ្លេស​ថា "How to Overcome Your Difficulties" ត្រូវ​បាន​សរសេរ​ឡើងវិញ​ដោយ​ព្រះ​តេជគុណ​បណ្ឌិត ក. ស្រីធម្មានន្ទ។ នេះ​ជា​សៀវភៅ​មួយ​ដែល​ពេញ​និយម​បំផុត ក្នុង​ចំណោម​សៀវភៅ​ទាំងឡាយ​ដែល​លោក​បាន​សរសេរ ហើយ​សៀវភៅ​នេះ​ផង​ដែរ ក៏​ត្រូវ​បាន​បកប្រែ​ទៅ​ជា​ភាសា​ដទៃ​ទៀត​ជាង 20 ភាសា។
   ការ​បកប្រែ​សៀវភៅ​នេះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​លោក Lee Yu Ban មកពី​សមាគម Bander Uttama Buddhist Society, Malaysia កាល​ដែល​ខ្ញុំ​និមន្ត​ទៅ​ចូលរួម​សន្និសីទ​ពុទ្ធសាសនា នៅ​ទីក្រុង​កូឡាឡាំពួរ​អំពី Mind Transforming ដោយ​គាត់​ធានា​រ៉ាប់រង​នូវ​រាល់​ការ​ចំណាយ​ទាំងអស់​ទៅ​លើ​ការ​បោះពុម្ព។ សៀវភៅ​នេះ​ផង​ដែរ ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​បកប្រែ​ដោយ​អ្នកនិពន្ធ​ផ្ទាល់ កាល​ដែល​ខ្ញុំ​និមន្ត​ទៅ​ថ្វាយបង្គំ​គាល់​ព្រះអង្គ​នៅ​វត្ត​មហាវិហារ​ក្រុង​ កូឡាឡាំពួរ មុប​ពេល​ដែល​ព្រះអង្គ​សោយទិវង្គត។

៙ មាតិកា ៖

  • ក្ដី​បារម្ភ និង​ការ​ភ័យខ្លាច / Worry and Fear
  • ចូរ​គ្រប់គ្រង​ចិត្ត​របស់​អ្នក / Control Your Mind
  • សម្លេង​ធម្មជាតិ / The Voice of Nature
  • សុខភាព​ផ្លូវចិត្ត និង​ទំនោរ​ឧក្រិដ្ឋកម្ម / Mental Health and Criminal Tendencies
  • ត្រូវ​ស្គាល់​អំពី​អ្នក​ជិតខាង​របស់​អ្នក / Know Thy Neighbour
  • សេចក្ដី​ទោមនស្ស​របស់​មនុស្ស / Man’s Unhappiness
  • ពេល​វេលា​នឹង​ព្យាបាល​របួស​យើង​ឲ្យ​សះស្បើយ / Time Will Heal Our Wounds
  • បរិយាកាស​សុខដុម / Healthy Atmosphere
  • ត្រូវ​ទទួល​ពាក្យ​រិះគន់ / Accept Criticism
  • សុភមង្គល និង​សម្ភារៈ​និយម / Happiness and Materialism
  • ចូរ​ប្រព្រឹត្ត​ប្រកប​ដោយ​គតិបណ្ឌិត / Act Wisely
  • ត្រូវ​ចេះ​សម្របសម្រួល​ខ្លួន​យើង / Adjust Ourselves
  • យក​ចិត្ត​ទុកដាក់​ចំពោះ​ធុរកិច្ច​ផ្ទាល់​របស់​អ្នក / Mind Your Own Business
  • ចូរ​កុំ​មាន​ចិត្ត​លម្អៀង / Be Unbiased
  • នតិភាព (ភាព​ដាក់​ខ្លួន) / Humility
  • កុំ​ខ្ជះខ្ជាយ​ពេល​វេលា​របស់​អ្នក / Don’t Waste Your Time
  • ខន្តី និង​សេចក្ដី​សន្ដោស / Patience and Tolerance
  • តបស្នង​អំពើ​អាក្រក់​ដោយ​អំពើ​ល្អ / Returning Good for Evil
  • សេចក្ដីមេត្តា / Loving-Kindness
  • ការ​​គំរាមកំហែង​នៃ​ការ​ប្រើ​គ្រឿងញៀន និង​ផឹក​ទឹក​ស្រវឹង / Drug Menace
  • ភាព​រស់នៅ​ដោយ​សុខដុមរមនា / Live Harmoniously
  • ភាព​ស្រវឹង​ស្រា / Drunkenness
  • លោកអ្នក​បង្កើត​ឋានសួគ៌ និង​ឋាននរក​ក្នុង​លោក​នេះ / You Create Heaven and Hell Here
  • ជីវិត​អាពាហ៍ពិពាហ៍​ប្រកប​ដោយ​សុភមង្គល / Happy Married Life
  • ចូរ​កុំ​ព្រួយបារម្ភ / Do not Worry
  • សសរស្ដម្ភ​នៃ​ជោគជ័យ / Pillars of Success
  • សោភ័ណ​ភាព​ពិត / Real Beauty
  • សន្តិភាព​នៅ​ទី​បញ្ចប់ / Peaceful End

ព័ត៌មាន​ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : តើ​ត្រូវ​ជម្នះ​ឧបសគ្គ​របស់​អ្នក​យ៉ាងដូចម្ដេច?
- និពន្ធ​ដោយ : ​ព្រះ​តេជគុណ​បណ្ឌិត ក. ស្រីធម្មានន្ទ
- បកប្រែ​ជា​ភាសា​ខ្មែរ​ដោយ : ​ភិក្ខុ ជួន ប៊ុនស៊ីម
- ទំហំ​ឯកសារ : 276 KB ប្រភេទ​ : PDF (គ្មាន​ក្រប)
- ទីតាំង​ទាញ​យក : Google Drive
- របៀបទាញយក : ចុច Ctrl+s

March 21, 2013

រចនាតួអង្ដតុក្កតា នៅក្នុងកម្មវិធី Adobe Photoshop


គេហទំព័រ Rean and Sabay សូមលើកយកពីរបៀបបង្កើត តួអង្គតុក្កតាដ៏ងាយមួយនៅក្នុងកម្មវិធី Adobe Photoshop មកបង្ហាញ ជូនអ្នកទាំងអស់គ្នា។ គោលបំណងនៃការបង្កើតតុក្កតាដ៏ស្រស់ស្អាត នេះ គឺប្រើសម្រាប់ ដាក់នៅលើ Website ដើម្បីបង្កើនសោភ័ណភាព។
របៀបអនុវត្ដន៍ ៖
ជំហានទី ១ : ជាដំបូងសូមបង្កើតសន្លឹកការងារ ដោយកំណត់យក ទំហំ 750 x 750 pixels និង 300dpi ដោយប្រើពណ៌ RGB ។ បន្ទាប់មក សូមប្រើ Pen Tool (P) ដោយជ្រើសយក Shape Layers រួចគូស ដូចរូបខាងក្រោម ដោយដាក់ឈ្មោះថា “ Body” ៖

February 28, 2013

អរិយធម៌​ខ្មែរ និពន្ធ​ដោយ​អ្នកស្រី ត្រឹង ងា (1974)

       
           សៀវភៅ​នេះ​និពន្ធ​និង​បោះពុម្ព​ក្នុង​ជំនាន់​ឆ្នាំ 1974 សម្រាប់​ថ្នាក់​បញ្ចប់​គ្រប់​ផ្នែក។ [...] ខ្មែរ​មាន​អរិយធម៌​របស់​ខ្លួន​យ៉ាង​ជាក់​លាក់​ណាស់។ ប្រវត្តិសាស្ត្រ​បាន​ប្រាប់​យើង​ថា ជាតិ​ខ្មែរ​បាន​កសាង​អរិយធម៌​មួយ​ដ៏​ខ្ពង់ខ្ពស់ ហើយ​ល្បីល្បាញ​សុះសាយ​ពេញ​ពិភពលោក ហើយ​ដែល​នៅ​សល់​កេរដំណែល​រហូត​មក​ដល់​សព្វថ្ងៃ​នេះ ដូចជា​ប្រាង្គ​ប្រាសាទ​មាន​ចំនួន​រាប់​រយ សិលាចារឹក​មាន​ចំនួន​រាប់​ពាន់​ផ្ទាំង បារាយ​និង​បណ្ដាញ​ព្រែកជីក វត្ថុ​បុរាណ​ជា​ច្រើន​មាន​រូប​បដិមា រូប​ចម្លាក់​ជាដើម [...]។
គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!