July 19, 2013

សៀវ​ភៅ៖ សិល្បៈ​នៃ​​ការ​គិត​គណិត​វិទ្យា



សួស្តី​អ្នក​ទាំង​អស់​គ្នា!!!
ថ្ងៃ​ខ្ញុំ​គ្មាន​អ្វីចែក​រំលែក​ទេ មាន​តែ​ពាំនាំ​នូវ​សៀវ​ភៅ​គណិត​វិទ្យា​មួយ​ក្បាល​ដែល​ខ្ញុំ​បាន​មើល​ហើយ​ ហើយ​ក៏​គិត​ថា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សិស្សានុសិស្ស​ដែល​កំពុង​រៀន​គណិត​វិទ្យា ។ សៀវ​ភៅ​គណិត​វិទ្យា​មួយ​នេះ​មាន​ចំណង​ជើង​ថា “សិល្បៈ​នៃ​​ការ​គិត​គណិត​វិទ្យា” ដែល​ចែក​ចេញ​ជា​ ៧ជំពូក៖
  • ជំពូក​ទី១៖ ការេ​នៃ​មួយ​ចំនួន
  • ជំពូក​ទី២៖ ឫស​ការេ​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៣៖ គូប​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៤៖ ឫស​គូប​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៥៖ ការ​កំណត់​លេខ​ចុង​ក្រោយ
  • ជំពូក​ទី​៦​​​​​​​​​​៖ ភាព​ចែក​ដាច់​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៧៖ កំសាន្ត​គណិត​វិទ្យា
ខ្ញុំ​យល់​ថា​សៀវ​ភៅ​នេះ​គឺ​ពិត​ជា​ល្អ​មែន​ទែន​ ព្រោះ​បាន​ប្រាប់​របៀប​ និង​គន្លឹះ​នៃ​ការ​គិត​បែប​រហ័ស ដែល​អាច​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ដោះ​ស្រាយ​លំហាត់​​ដោយ​ពុំ​ចាំ​បាច់​ពឹង​ផ្អែក​លើ​ម៉ាស៊ីន​គិត​លេខ​​នោះ​ទេ គឺ​ដោយ​គ្រាន់​តែ​ចំណាយ​ពេល​វេលា​ដើម្បី​អាន​សៀវ​ភៅ​មួយ​នេះ​ឱ្យ​យល់​ និង​ជា​ទុន​មួយ​ផ្នែក​ទៀត​សម្រាប់​សិស្ស​ពូកែ​ដែល​ចូល​​ចិត្ត​គិត​អ្វី​ដែល​ប្លែក​ៗ​និង​រហ័ស​រហួន ហើយ​មាន​ជំនឿ​លើ​សមត្ថភាព​នៃ​ការ​គិត​បែប​ទំនើប​នេះ ។
សង្ឃឹម​ថា​ពេល​អ្នក​ទាំង​អស់​គ្នា​ពេល​បាន​មើល​សៀវ​ភៅ​នេះ​ហើយ នឹង​បាន​ជា​ចំណេះ​ដឹង​នៃ​ការ​គិត​លេខ​ដែល​ពិបាក​ៗ​ដោយ​ពុំ​ចាំ​បាច់​មាន​ម៉ាស៊ីន​គិត​លេខ​ជំនួយ​នោះ​ទេ ។ :D
បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​ចង់​បាន​ សូម​ចុច​ប៊ូតុងខាងក្រោមនេះ :

គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!