វាចាអ្នករៀបរៀង : អ្នកដឹកនាំដែលទទួលបានភាពជោគជ័យសុទ្ធសឹងតែ បានឆ្លងកាត់នូវការបរាជ័យទាំងអស់។ ខ្ញុំចងចាំពាក្យនេះ បានយ៉ាងល្អណាស់ ព្រោះរៀងរាល់ពេលដែលខ្ញុំ អានសៀវភៅ ខ្ញុំតែងតែឃើញមនុស្សជាំច្រើនបានសរសេរនិងពោលពាក្យ នេះជាញឹកញាប់។ អាស្រ័យហេតុនេះទើបខ្ញុំប្រាកដក្នុងចិត្តថា មនុស្សដែលធ្វើអ្វីដោយមានការគិតពិចារណាបានយ៉ាងច្បាស់លាស់រមែង តែងតែមានប្រៀបជាងមនុស្សដែលខ្វះនូវការគិតពិចារណាជាប្រាកដ ព្រោះអ្វីដែលលោកអ្នក ធ្វើនោះវាមិនមែនជាការលេចធ្លោ លើសគេប៉ុន្មាននោះទេ ប៉ុន្តែគ្រាន់តែលោកអ្នកមានភាពក្លាហានក្នុងការសម្រេចចិត្ត ទើបភាពជោគជ័យវានឹងក្លាយទៅជាកម្មសិទ្ធិនៃមនុស្សដូចជារូបអ្នក អញ្ចឹង។
គំនិតដែលខ្ញុំនឹងលើកយកមកនិយាយ នេះសុទ្ធសឹងតែអាចបង្កើតនូវភាពជោគជ័យ ឲ្យលោកអ្នកអាចបោះជំហានឈានដើរទៅលើដងវិថីនៃការគ្រប់គ្រង។ ប៉ុន្តែភាពជោគជ័យវានឹងក្លាយទៅជាការពិតបាននោះ វាក៏អាស្រ័យទៅលើលោកអ្នកផងដែរ បើរំពឹងតែទៅលើគំនិតតែម្យ៉ាង នោះវាក៏មិនអាចធ្វើ ឲ្យលោកអ្នកសម្រេចនូវភាពជោគជ័យឈានទៅដល់គោលដៅបានឡើយ។
សៀវភៅមួយក្បាលនេះគឺជាមាគ៌ានាំលោកអ្នកឈានទៅរកគន្លឹះ នៃភាពជោគជ័យដោយធានានូវការបណ្ដុះបណ្ដាលគំនិតចេះមានទស្សនវិស័យ ទូលំទូលាយ អាចមើលឃើញច្បាស់ពីគន្លឹះនៃភាពជោគជ័យ និងអាចអនុវត្តន៍បានយ៉ាងល្អប្រសើរ។
លោកអ្នកក៏ជាបុគ្គលម្នាក់ទៀតដែលអាចនឹងនាំយកនូវអ្វីដែលលោកអ្នក បានអានទៅអភិវឌ្ឍអង្គភាពរបស់លោកអ្នក បានយ៉ាងងាយស្រួល។ លទ្ធផលនៃការយល់បានច្បាស់ពីបញ្ហាតែងតែមានមធ្យោបាយក្នុងការ ដោះស្រាយគ្រប់ពេលវេលា គ្រាន់តែថាលោកអ្នកត្រូវក្លាហានហ៊ានទទួលយកនូវការពិត និងព្រមស្ដាប់នូវ យោបល់ពីកូនចៅខ្លះផង ដើម្បីទទួលយកនូវអ្វីដែលគេបានលើកឡើងនោះមកអភិវឌ្ឍគំនិតរបស់យើង ឲ្យឈានទៅរកភាពជោគជ័យបាន។
ដូច្នេះដើម្បីទទួលបាននូវភាពជោគជ័យលោកអ្នកត្រូវតែ យកគំនិតដែលលោកអ្នកមានស្រាប់ទៅសម្រេចចិត្ត អនុវត្តភ្លាមៗដោយពុំមានការរាថយនោះ ទើបលោកអ្នកអាចនឹងសម្រេចបាននូវភាពជោគជ័យដូចបំណងបាន។

__________________
ជូម ប៊ុនដេត
មាតិកា ៖
- ការរៀបចំខ្លួនធ្វើជាមនុស្ស ដែលមានទំនាក់ទំនងល្អ
- ចេះក្រឡេកមើលពិភពលោកក្នុងផ្លូវល្អ
- ការបណ្ដុះទស្សនគតិល្អៗ
- ការតាមដានការងារ
- ឲ្យ នូវអ្វីដែលគួរឲ្យ
- ត្រូវចេះប្រើ នូវប្រយោជន៍ដែលខ្លួនមាន
- ការកំណត់ទិសដៅ
- កុំរង់ចាំឲ្យគេជួយ នូវអ្វីដែលយើងអាចធ្វើបាន
- ការវិភាគឡើងវិញ អំពីជីវិត
- ការផ្ដល់សារសំខាន់ចំពោះខ្លួនឯង
- ត្រូវធ្វើជាម្ចាស់ លើខ្លួនឯង
- ការរំលឹក នូវអតីតកាល
- ការជឿជាក់ លើខ្លួនឯង
- មិនធ្វើបាបខ្លួនឯង និងអ្នកដទៃ
- ត្រូវចេះជឿជាក់ លើខ្លួនឯង
- ការបណ្ដុះទម្លាប់របស់ខ្លួន
- ការអធ្យាស្រ័យ ដោយក្ដីស្រឡាញ់
- បង្ហាញអារម្មណ៍ពិត...បង្កើតអារម្មណ៍រីករាយ
- ការផ្ដល់ឲ្យ ដោយមិនរំពឹងនូវការតបស្នង
- ការស្នើសុំ ការជួយយកអាសា
- ត្រូវតាំងចិត្តស្ដាប់ ដើម្បីការស្វែងយល់
- ទំនាក់ទំនងល្អ និងភាពប៉ិនប្រសព្វ
- ជៀសវាងការទំនាក់ទំនង ដែលនឹងនាំទៅរកការជំទាស់
- ការគ្រប់គ្រងពេលវេលា
- ត្រូវដឹងពី ទិសដៅនៃតម្រូវការ
- ត្រូវចេះរៀបចំរឿងសំខាន់ៗ ទុកជាមុន
- ការរៀបចំឯកសារតាមរបៀប A-I-R-W
- បញ្ឈប់នូវអ្វី ដែលមកកាត់ចង្វាក់
- លុយកាក់ និងមុខរបរដែលសមរម្យ
- កំណត់ទិសដៅ ដើម្បីធ្វើជាម្ចាស់វាសនារបស់ខ្លួន
- សេចក្ដីព្យាយាម ជាមាគ៌ានៃភាពជោគជ័យ
- រូបមន្តនៃភាពជោគជ័យ
- ហ្វឹកហាត់ទស្សន៍ទាយស្ថានការណ៍ ដើម្បីភាពជោគជ័យ
- បង្កើតភាពរីករាយ ដើម្បីទម្លាយភាពធុញថប់
- ការគិតដ៏អស្ចារ្យ
- ការសន្សំបទពិសោធន៍
- ឈ្មោះសៀវភៅ : 36 វិធីឈានទៅរកភាពជោគជ័យក្នុងជីវិត
- រៀបរៀងដោយ : លោក ជូម ប៊ុនដេត
- ទំហំឯកសារ : 7.88 MB, ប្រភេទ : PDF, កម្រាស់ : 126 ទំព័រ
- ទីតាំងទាញយក : Google Drive
- របៀបទាញយក : ចុច Ctrl+s