July 19, 2013

សៀវភៅ៖ រូប​វិទ្យា​ទំនើប (សម្រាប់​អ្នក​វិទ្យា​សាស្រ្ត និង​វិស្វករ) ភាគ១

សួស្តីអ្នក​ទាំង​អស់​គ្នា​ដែល​តែង​តែចូល​មើល​ប្លក់​របស់​ខ្ញុំ​ជា​ប្រចាំ​ ។ ក្នុង​ខែ​នេះ​ដូច​ជា​រវល់​ច្រើន​បន្តិច និង​​​គ្មាន​ពេល​បាន​ដាក់​ប្រកាស​អ្វី​សោះ ណា​មួយ​តាំង​ពី​ខូច​ម៉ូឌឹម​មក​ក៏​គ្មាន​អ៊ីន​ធ័រណិត​ប្រើប្រាស់​ទៀត ។ ប៉ុន្តែ​ថ្ងៃ​នេះ​មាន​សៀវ​ភៅ​មួយ​ក្បាល​ដែល​ទាក់​ទង​និង​រូប​វិទ្យា យក​មក​ចែក​រំលែក​ដល់​បង​ប្អូន​សិស្ស​និស្សិត ដើម្បី​បាន​អាន និង​ស្វែង​យល់​អំពី​វិទ្យា​សាស្រ្ត​ថ្មី​ៗ​នៅ​លើ​ភពផែន​ដី​យើង​នេះ ។
សៀវ​ភៅ​រូប​វិទ្យា​នេះ មាន​ចំណង​ជើង​ថា​រូប​វិទ្យា​ទំនើប (សម្រាប់​អ្នក​វិទ្យា​សាស្រ្ត និង​វិស្វករ) ភាគ១ ដែល​ត្រូវ​បាន​បក​ប្រែ​និង​រៀប​រៀង​ដោយ​លោក ស្រ៊ីវ​ ថារិទ្ធ ដែល​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ។ សៀវ​នេះ​ចែក​ចេញ​ជា​ ៥ ជំពូក​ធំៗ​ដូច​តទៅ៖
ជំពូក​ទី១៖ អំពី​ធៀប​ភាព
ជំពូក​ទី២៖ ទ្រឹស្តី​កង់​ទិច​ចាស់ និង​គម្រូ​នៃ​អាតូម
ជំពូក​ទី៣៖ មេកានិច​កង់​ទិច
ជំពូក​ទី៤៖ មេកានិច​កង់​ទិចនៃ​អាតូម
ជំពូក​ទី៥៖ ម៉ូលេគុល​ និង​អង្គធាតុរឹង
ឯកសារ​ជា​ប្រភេទ​ (PDF) ទំហំ​ឯកសារ (4.87MB) ទំព័រ​សរុបចំនួន (309 Pages)។ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ចង់​បាន​សៀវ​នេះ​យក​ទៅ​អាន​ដើម្បី​បង្កើន​នូវ​ចំណេះ​ដឹង​វិទ្យា​សាស្រ្ត​ថ្មី​ៗ​
សូម​ធ្វើ​ការ​ទាញ​យក​តាម​តំណ​ខាង​ក្រោម​នេះ :

គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!