March 21, 2013

រចនាតួអង្ដតុក្កតា នៅក្នុងកម្មវិធី Adobe Photoshop


គេហទំព័រ Rean and Sabay សូមលើកយកពីរបៀបបង្កើត តួអង្គតុក្កតាដ៏ងាយមួយនៅក្នុងកម្មវិធី Adobe Photoshop មកបង្ហាញ ជូនអ្នកទាំងអស់គ្នា។ គោលបំណងនៃការបង្កើតតុក្កតាដ៏ស្រស់ស្អាត នេះ គឺប្រើសម្រាប់ ដាក់នៅលើ Website ដើម្បីបង្កើនសោភ័ណភាព។
របៀបអនុវត្ដន៍
ជំហានទី : ជាដំបូងសូមបង្កើតសន្លឹកការងារ ដោយកំណត់យក ទំហំ 750 x 750 pixels និង 300dpi ដោយប្រើពណ៌ RGB បន្ទាប់មក សូមប្រើ Pen Tool (P) ដោយជ្រើសយក Shape Layers រួចគូស ដូចរូបខាងក្រោម ដោយដាក់ឈ្មោះថា “ Body”

ជំហានទី សូម Select លើ Body Shape Layer ខាងលើ រួចចុចលើម៉ឺនុយ Layer => Layer Styles => Gradient Overlay បន្ទាប់មកកំណត់ពណ៌ Gradient ដោយវាយបញ្ចូលតម្លៃលេខ នៃពណ៌ 4c7812 និង ade82cត្រង់ Fiied Marked " # " នៅក្នុងផ្ទាំង Color Picker
ជំហានទី ប្រើ Ellipe Tool គូសរាងពងក្រពើពណ៌សមួយ ធ្វើជាប្រស្រីភ្នែក ដោយដាក់ឈ្មោះ Layer នេះថា Eyeball រួច គូសរង្វង់ពណ៌ខ្មៅមួយដាក់ឈ្មោះថា Pupil បន្ទាប់មកប្រើ Pen Tool គូសត្រីកោណពណ៌សពីលើ Layer Pupil ( ចំណាំប្រសិនបើ លោកអ្នក ចង់ផ្លាស់ប្ដូរពណ៌ឱ្យ Shape Layer សូម ចុច២ដងត្រង់ រូបតំណាង “ Corresponding color ” លើផ្ទាំង Layers Palette ) បន្ទាប់មកទៀតសូម Select លើ Layer “ Eyeball ” រួចចុចលើម៉ឺនុយ Layer => Layer Styles => Inner Shadow រួចចុចប៊ូតុង Ok
ជំហានទី : សូម Select លើ Layers “ Eyes” ទាំងអស់ នៅលើ ផ្ទាំង Layers Palette ហើយ ចុចលើ រូបតំណាង “ Folder ” ដែល នៅផ្នែកខាងក្រោមគេបង្អស់នៃផ្ទាំង Layers Palette ដើម្បីបង្កើត Group ឱ្យពួកវា កំណត់ឈ្មោះ Group នេះថា Left_Eye បន្ទាប់ មក Select លើ Move Tool រួចចុច Alt ឱ្យជាប់ហើយទាញដើម្បី Duplicate “ Group” ហើយដាក់ឈ្មោះ Duplicate Group ថា “ Right_Eye ” ភ្នែកនេះពិតជាមិនល្មមនឹងដងខ្លួននោះទេ ដូច្នេះ ជាមួយនឹង Right_Eye group ដែលបានកំពុង Select សូមចូលទៅកាន់ Edit (menu) => Free Tranform ហើយកែទំហំទៅ 94.5% និងមុំស្មើ 6.0 ដឺក្រេ។
ជំហានទី : ចំពោះមាត់របស់វាវិញគឺងាយបង្កើត ដោយ លោកអ្នកគ្រាន់តែប្រើ Pen Tool (P) និងកំណត់វាជា Shape Layers ដោយបង្កើតចំណុចមួយ ហើយបន្ទាប់មកចុច Shift ឱ្យជាប់ រួច បង្កើតចំណុចម្ខាងនៅខាងស្ដាំ បន្ទាប់មកទៀតចុច Shift ឱ្យជាប់ អូស Mouse មកចុចចំណុចខាងឆ្វេងវិញ ហើយទាញយកមុំ 450. លោកអ្នកអាចកែចំណុចទាំងនេះដោយប្រើ Direct Selection Tool ទាញចំណុចទាំងនោះ handles របស់ពួកវា។ ម្យ៉ាងទៀត លោកអ្នក ក៏អាចកែទំហំផងដែរ ដោយប្រើ Free Tranform Tool បន្ទាប់មក គូសធ្មេញទាំងពីរលើមាត់នោះ។
ជំហានទី : សូម Select លើ Brush Tool ( B ) និងកំណត់តម្លៃ Master Diamonster = 16 pixels និង Hardness = 100% ព្រមទាំងកំណត់ Foreground Color ស្មើ 213600 បន្ទាប់មក បង្កើត Layers មួយដាក់ឈ្មោះថា “ Left_Arm” រួច Select លើ Pen Tool (P) ហើយគូសធ្វើជាដៃខាងឆ្វេង រួចចុចលើឆ្នុចតូចដែលឋិត នៅលើផ្ទាំង Layer Palette ហើយ ជ្រើស យក Stroke Path សូមបង្កើតដៃខាងស្ដាំដែលអនុវត្ដដូចគ្នានឹងការបង្កើតដៃខាងឆ្វេង ដែរ ដោយដាក់ឈ្មោះ Layer ថ្មីនេះ ថា “ Right_Arm”
ជំហានទី : សូមប្រើ Pen Tool ដោយកំណត់វាជា Shape Layers គូសធ្វើជាកដៃ រួចប្រើ Direct Selection Tool ដើម្បីកែចំណុច និង Handles របស់វា។ បន្ទាប់មក Duplicate វាឱ្យបាន មួយទៀត ហើយដាក់ឈ្មោះថា “Right_Hand” បន្ទាប់មកទៀត សូមប្រើ Free Tranform ដើម្បីបង្វិលនិងកែប្រែទំហំរហូតដល់អ្នកពេញចិត្ដ។
ជំហានទី ប្រើ Pen Tool គូសធ្វើជាទ្រនាប់ជើង ដោយកំណត់ យកពណ៌ខ្មៅជាពណ៌ Foreground រួចប្រើ Direct Selection Tool ដើម្បីកែសម្រួលទម្រង់ទ្រនាប់ជើងឱ្យបានស្អាត។ បន្ទាប់មក Duplicate ប្ដូរឈ្មោះ បង្វិលនិងកែទម្រង់ឱ្យវាសាកសមនឹងជើង។
ជំហានទី ចូរបន្ថែមជម្រៅឱ្យ Layer ផ្សេងៗ ដោយបន្ថែម ស្រមោលលើ Layer “Body” គឺ Select លើ Layer “Body” រួចចុចលើ ម៉ឺនុយ Layer => Layer Styles => Inner Shadow សម្រាប់ ឧទាហរណ៍ខាងលើខ្ញុំសូមប្រើ #527e14 ជាស្រមោល។
ជំហានទី 0 : សូមបន្ថែមជម្រៅរហូតដល់លោកអ្នកពេញចិត្ដ បន្ទាប់មកសូមប្រើ Pen Tool គូសបន្ថែមឆ្អឹងស្មងជើងពីលើទ្រនាប់ ជើង និងអណ្ដាត បន្ទាប់មកទៀត ប្រើ Ellipe Tool (U) គូសស្នាម អុជមួយចំនួន រួចពង្រីកបង្រួម និងបង្វិលដោយ Free Tranform Tool លោកអ្នកអាចផ្លាស់ប្ដូរនូវទីតាំង បង្វិល និងពង្រីកបង្រួមគ្រប់ផ្នែក ទាំងអស់រហូតដល់អ្នកពេញចិត្ដ។


 លោក​អ្នក​អាច​បង្កើត​រូប​ភាព​តុក្កតា​ដែល​មាន​រូប​រាង​ខុស​ពី​អ្វី​ ដែល​យើង​ខ្ញុំ​បាន​បង្ហាញ​ទៅ​តាម​កា​រច្នៃប្រ​ឌិត​រៀង​ៗ​ខ្លូន​ ដើម្បី​យក​ មក​បង្កើត​សោភ័ណ​ភាព​ក្នុង​វិបសាយ​របស់​អ្នក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។


គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!