February 20, 2013
ប្រជុំសុភាសិតខ្មែរ (ឈ)
ឈាមស្រែកស្បែកហៅ។
ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
ឈឺជើងធាត់ ឈឺមាត់ស្គម។
ឈើពុក កុំដាក់គូថលើ។
ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទំលាយ ឈ្នះអ្នកខ្សោយដោយសម្លបាយ ឈ្នះអ្នកស្មើកាយដោយការព្យាយាម ។
ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។
ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។
ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។