ញញឹមស្មើ សើចស្ទើរ សំដីពីរោះ
ការណ៍ទាំងនោះចូរប្រយ័ត្ន ។
ញ៉ាមដូចក្តាម ស៊ីអាចម៍។
ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
ញៀននឹងស្រីចំណីទុក្ខ។
ញៀននឹងលែ្បងតែងហិនហោច។
ញៀននឹងបៀប៉ោ អស់ខោអស់អាវ។
ញៀននឹងបៀ គឃៀរស្លៀកពាង។
ញៀននឹងលាភ ថោកទាបដូចសត្វ។
ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។
ញៀននឹងលែ្បងតែងបង់យស។