សៀវភៅ "តើត្រូវជម្នះឧបសគ្គរបស់អ្នកយ៉ាងដូចម្ដេច?" ជាភាសាអង់គ្លេសថា "How to Overcome Your Difficulties" ត្រូវបានសរសេរឡើងវិញដោយព្រះតេជគុណបណ្ឌិត ក. ស្រីធម្មានន្ទ។ នេះជាសៀវភៅមួយដែលពេញនិយមបំផុត ក្នុងចំណោមសៀវភៅទាំងឡាយដែលលោកបានសរសេរ ហើយសៀវភៅនេះផងដែរ ក៏ត្រូវបានបកប្រែទៅជាភាសាដទៃទៀតជាង 20 ភាសា។
ការបកប្រែសៀវភៅនេះ ត្រូវបានស្នើឡើងដោយលោក Lee Yu Ban មកពីសមាគម Bander Uttama Buddhist Society, Malaysia កាលដែលខ្ញុំនិមន្តទៅចូលរួមសន្និសីទពុទ្ធសាសនា នៅទីក្រុងកូឡាឡាំពួរអំពី Mind Transforming ដោយគាត់ធានារ៉ាប់រងនូវរាល់ការចំណាយទាំងអស់ទៅលើការបោះពុម្ព។ សៀវភៅនេះផងដែរ ក៏ត្រូវបានណែនាំឲ្យបកប្រែដោយអ្នកនិពន្ធផ្ទាល់ កាលដែលខ្ញុំនិមន្តទៅថ្វាយបង្គំគាល់ព្រះអង្គនៅវត្តមហាវិហារក្រុង កូឡាឡាំពួរ មុបពេលដែលព្រះអង្គសោយទិវង្គត។
៙ មាតិកា ៖
- ក្ដីបារម្ភ និងការភ័យខ្លាច / Worry and Fear
- ចូរគ្រប់គ្រងចិត្តរបស់អ្នក / Control Your Mind
- សម្លេងធម្មជាតិ / The Voice of Nature
- សុខភាពផ្លូវចិត្ត និងទំនោរឧក្រិដ្ឋកម្ម / Mental Health and Criminal Tendencies
- ត្រូវស្គាល់អំពីអ្នកជិតខាងរបស់អ្នក / Know Thy Neighbour
- សេចក្ដីទោមនស្សរបស់មនុស្ស / Man’s Unhappiness
- ពេលវេលានឹងព្យាបាលរបួសយើងឲ្យសះស្បើយ / Time Will Heal Our Wounds
- បរិយាកាសសុខដុម / Healthy Atmosphere
- ត្រូវទទួលពាក្យរិះគន់ / Accept Criticism
- សុភមង្គល និងសម្ភារៈនិយម / Happiness and Materialism
- ចូរប្រព្រឹត្តប្រកបដោយគតិបណ្ឌិត / Act Wisely
- ត្រូវចេះសម្របសម្រួលខ្លួនយើង / Adjust Ourselves
- យកចិត្តទុកដាក់ចំពោះធុរកិច្ចផ្ទាល់របស់អ្នក / Mind Your Own Business
- ចូរកុំមានចិត្តលម្អៀង / Be Unbiased
- នតិភាព (ភាពដាក់ខ្លួន) / Humility
- កុំខ្ជះខ្ជាយពេលវេលារបស់អ្នក / Don’t Waste Your Time
- ខន្តី និងសេចក្ដីសន្ដោស / Patience and Tolerance
- តបស្នងអំពើអាក្រក់ដោយអំពើល្អ / Returning Good for Evil
- សេចក្ដីមេត្តា / Loving-Kindness
- ការគំរាមកំហែងនៃការប្រើគ្រឿងញៀន និងផឹកទឹកស្រវឹង / Drug Menace
- ភាពរស់នៅដោយសុខដុមរមនា / Live Harmoniously
- ភាពស្រវឹងស្រា / Drunkenness
- លោកអ្នកបង្កើតឋានសួគ៌ និងឋាននរកក្នុងលោកនេះ / You Create Heaven and Hell Here
- ជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល / Happy Married Life
- ចូរកុំព្រួយបារម្ភ / Do not Worry
- សសរស្ដម្ភនៃជោគជ័យ / Pillars of Success
- សោភ័ណភាពពិត / Real Beauty
- សន្តិភាពនៅទីបញ្ចប់ / Peaceful End
ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : តើត្រូវជម្នះឧបសគ្គរបស់អ្នកយ៉ាងដូចម្ដេច?- និពន្ធដោយ : ព្រះតេជគុណបណ្ឌិត ក. ស្រីធម្មានន្ទ
- បកប្រែជាភាសាខ្មែរដោយ : ភិក្ខុ ជួន ប៊ុនស៊ីម
- ទំហំឯកសារ : 276 KB ប្រភេទ : PDF (គ្មានក្រប)
- ទីតាំងទាញយក : Google Drive
- របៀបទាញយក : ចុច Ctrl+s