February 20, 2013

ប្រជុំសុភាសិតខ្មែរ (ច)



ចង់ធំខំពីតូច បើខ្លាចខួចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី ។
ចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនធ្វើគ្រូមានគេរាប់ ។
ចង់ឲ្យមានជួញអង្ករ​ចង់ឲ្យក្រជួញឡាន។
ចង់ចេះឲ្យធ្វើល្ងង់។
ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
ច្របាច់កចិន លៀនអណ្តាតខែ្មរ។
ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។
ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។
ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
ចាក់អង្ករយកអង្កាម។
ចានមួយរាវ លែងអីរណ្តំគ្នា។
ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហា​អស់កុសល។
ចាញ់បានជាព្រះ ឈ្នះបានជាមារ។
ចាប់ក្ដាមដាក់ចង្អេរ។
ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានៈ បង់ព្រះទៅសំពះឯបាយាប (អារក្ស)។
ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។
ចិត្តល្អ ក្រខ្លួន។
ចិត្តល្អ ក្រមិនយូរ។
ចិត្តជាទេវវត្ត មាត់ជាទេវតា។
ចិញ្ចឹមកូនខ្លា វាសងគុណ។
ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
ចូលព្រៃទាន់ព្រឹក ​ចង់សឹកទាន់ក្មេង។
ចូលស្ទឹងតាមបទ ​ចូលស្រុកតាមប្រទេស។
ចូរមើលកាលវែង កុំមើលកាលខ្លី។
ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
ចេះដប់មិនស្មើប្រសប់មួយ។
ចេះឯង ឲ្យក្រែងចេះគេ។
ចេះពីរៀន មានពីរក ក្រពីខ្ជិល។
ចេះមកពីរៀន​ មានមកពីរក។
ចំណេះបានពីរៀន មានបានមកពីរក។
ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ ។
ចំណីឆ្ងាញ់កុំទុកស្អែក។
ចំណីច្រើនមុខច្រើនពិសា កូនច្រើនបាច្រើនល្អ ។
ចុះទឹកក្រពើ ឡើងលើខ្លា។

គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!