February 20, 2013

ប្រជុំសុភាសិតខ្មែរ (ជ)


ជក់នឹងលែ្បង តែងវិនាស។
ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
ជាតិជាអ្នកជា ស្ងាត់ស្ងៀមកិរិយា មិនចេញក្អេងក្អាង ឯសន្តានពាលចេញឫកអាងយ៉ាង ភ្លាត់ស្នៀតស្រទាង ព្រោះព្រុយមិនឈប់ ។
ជាងទងស៊ីរងកំបែក​ ជាងដែកស៊ីហែកនឹងដៃ។
ជាងមិនកើតបន្ទោសដែក។
ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។
ជ្រាយរអៀច ដូចបបរឈ្មោល។
ជ្រូកស្លាប់ ព្រោះសាច់។
ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
ជ្រើមដូចមហាត។
ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
ជ្រៅដូច ក្តិតចាន។
ជ្រៅតែមាត់ គំនិតរាក់កំផែល។
ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។
ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។

គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!