February 20, 2013
ប្រជុំសុភាសិតខ្មែរ (ឆ)
ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។
ឆ្ងាយកាយ ណាយចិត្ត។
ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។
ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។
ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
ឆ្កែខាំកុំខាំឆ្កែវិញ។
ឆែ្កទាល់ច្រក រលកទាល់ច្រាំង។
ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ ។
ឆ្នាំងណាគ្របនឹង។
ឆ្លុះកញ្ចក់ ធេ្មចនេត្រា។