July 21, 2013

សិក្សា​សង្ខេប​អំពី​អារ្យធម៌​ខ្មែរ និពន្ធ​ដោយ លី ធាមតេង (1969)


  សូម​អរគុណ​ដល់​លោក កុយ ច័ន្ទ​សារ៉ារិទ្ធ ដែល​បាន​ខំ​វាយ​អត្ថបទ​តាម​កុំព្យូទ័រ​ឡើងវិញ​ធ្វើ​ជា​ឯកសារ​សៀវភៅ​អេឡិចត្រូនិក (E-book), គាត់​បាន​ធ្វើ​ចប់​នៅ​វេលា​ម៉ោង 2:20 នាទី​រំលង​អាធ្រាត្រ ថ្ងៃ​ច័ន្ទ ទី12 ខែ​ឧសភា ឆ្នាំ2008 (គ.ស) នៅ​ទីក្រុង អាឌីឡែដ រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង (Adelaide, South Australia)។ [...] ស្នាដៃ​នេះ​ ពុំ​មែន​ជា​ក្បួន​តម្រា ឬ​ថា​ជា​គោល​ច្បាប់​សម្រាប់​ឲ្យ​អនុវត្ត​ដោយ​ខាន​មិន​បាន​នោះ​ទេ តាម​ពិត​គឺ​គ្រាន់តែ​ជា​ជំនួយ​ស្មារតី ឬ​ថា​ជា​យោបល់​អ្នក​រិះរេ​ម្នាក់ សម្រាប់​បំភ្លឺ​ផ្លូវ​ចំពោះ​អ្នក​សិក្សា​ជា​បឋម​អំពី​អារ្យធម៌​ជាតិ​តែ​ប៉ុណ្ណោះ។ ដូច្នេះ បំណង​កូន​សៀវភៅ​នេះ​គឺ៖
  1. ចង់​ជួយ​ដោះ​ទាស់​អ្នក​សិក្សា​ដោយ​ខ្លួនឯង ហើយ​ដែល​មាន​ប្រាជ្ញា​ចូល​ទៅ​ប្រឡង​ផ្សេងៗ ដែល​ទាក់ទង​ដល់​ចំណេះ​វិជ្ជា​ខាង​វប្បធម៌-អារ្យធម៌​ខ្មែរ។
  2. ចង់​ជួយ​បញ្ជាក់ ចំពោះ​មតិ​អ្នក​យល់​ច្រឡំ​ថា "អារ្យធម៌" គឺ​ជា​អ្វី​ដែល​កើត​ថ្មីៗ អ្វី​ប្លែកៗ​ពី​ទំនៀម​ជាតិ, ឲ្យ​ងាក​បែរមក​យល់​​ឲ្យ​ច្បាស់ តាម​ការ​ពិត​ទៅ​វិញ។
  3. ចង់​បង្ហាញ​ឲ្យ​ជន​ទូទៅ​ឃើញ​ថា អារ្យធម៌​ខ្មែរ ពុំ​មែន​ចម្លង ពុំ​មែន​ទើប​តែ​កើត​តាម​ពួក​បស្ចិម​ទិស​ទេ គឺ​មាន​ផ្ទាល់ខ្លួន​តាំងពី​កើត​ជា​សញ្ជាតិ​មួយ​មក​ម្ល៉េះ។ [...]

៙ មាតិកា ៖

  • អារ្យធម៌​សម័យ​មុន​អង្គរ, សម័យ​អង្គរ,សម័យ​កណ្ដាល, សម័យ​បច្ចុប្បន្ន
  • សាខា​នៃ​អារ្យធម៌​ខ្មែរ
  • ប្រភព​នៃ​អារ្យធម៌​ខ្មែរ
  • គោល​និយម​នៃ​អារ្យធម៌​ខ្មែរ
  • អំពី​ភាសា​ខ្មែរ អក្សរ​ខ្មែរ សិល្បៈ​ខ្មែរ
  • លទ្ធិ​ព្រាហ្មណ៍ ឬ ព្រាហ្មណ៍​លិទ្ធ, ព្រះពុទ្ធសាសនា,
  • អំពី​អក្សរ​សិល្ប៍​ខ្មែរ
  • ប្រវត្តិ​សង្ខេប​នៃ​អក្សរ​សិល្ប៍​ខ្មែរ

៙ ព័ត៌មាន​សង្ខេប​៖

- ឈ្មោះ​សៀវភៅ : សិក្សា​សង្ខេប​អំពី​អារ្យធម៌​ខ្មែរ
- និពន្ធ​ដោយ : លោក លី ធាមតេង (1969)
- វាយ​អក្សរ​ធ្វើ​ជា E-book ដោយ : លោក កុយ ច័ន្ទ​សារ៉ារិទ្ធ (Adelaide, South Australia)
- ទំហំ​ឯកសារ : 420 KB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : Google Drive ។

គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!