រឿងសាមកុក (រឿងសាមកុកទុកជាយុទ្ធសាស្ត្រអ្នកវាងវៃឆ្លាតបើបានអាន នឹងចេះឧបាយកលចំណានទាំងមានសន្ដានស្នេហាជាតិ) ជារឿងរ៉ាវផ្នែក១ កាលពីក្នុងរវាងខាងចុងសតវត្សទី 2 និងខាងដើមសតវត្សទី 3 នៃគ្រិស្តសករាជ។ គេមិនបានកត់ត្រាជាអក្សរទុកមកតាំងពីដំបូងទេ គ្រាន់តែជារឿងនិយាយតំណាលតៗគ្នាមក ដល់សម័យតមកក្រោយទៀត ប្រជាជនចិននិយមយករឿងសាមកុកនេះទៅលេងល្ខោន ដែលយើងហៅថាលេងហី ទើបនាំឲ្យរឿងសាមកុកនេះសាយភាយចេញទៅ មានអ្នកចេះដឹងរឿងរ៉ាវនេះកាន់តែច្រើនឡើងៗ ទើបអ្នកប្រាជ្ញចិនរួបរួមចងក្រងកត់ត្រាទុកជាអក្សរតមក។ ដល់សម័យស្រុកចិនចេះឆ្លាក់ពុម្ពអក្សរហើយគេបានបោះពុម្ពផ្សាយរឿង សាមកុកនេះជាសៀវភៅឡើង ជាដើមហេតុនាំឲ្យរឿងសាមកុកសាយភាយទូទៅក្នុងប្រទេសចិន រហូតដល់ប្រទេសនានាផង។
សៀវភៅរឿងសាមកុក ប្រែចេញពីភាសាសៀម មកជាភាសាខ្មែរដោយ អ្នកឧកញ៉ាវិបុលរាជសេនា នូ-កន នៅទីក្រុងភ្នំពេញ ថ្ងៃទី 27 មេសា ឆ្នាំ 1933 ត្រូវបានបោះពុម្ពផ្សាយឡើងវិញជាបន្តបន្ទាប់។ លោក ណុក ដារ៉ា ដែលជាម្ចាស់ប្លក អក្សរសិល្ប៍ខ្មែរ គាត់បានវាយអត្ថបទសាឡើងវិញធ្វើជា E-book ដើម្បីចែកចាយដល់ខ្មែរគ្រប់រូបទុកយកទៅអាន និងដើម្បីបង្កើនប្រាជ្ញា។ គាត់បានចែករឿងនេះជា 10 ភាគចប់ តែខ្ញុំបញ្ចូលឲ្យនៅតែមួយ(ចប់)ឯកសារវិញ (ខ្លាចបាត់ភាគ)។

ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : សាមកុក- ប្រែនិងរៀបរៀងដោយ : អ្នកឧកញ៉ាវិបុលរាជសេនា នូ កន (1933)
- វាយអត្ថបទសាឡើងវិញធ្វើជា PDF ដោយ : លោក ណុក ដារ៉ា (ម្ចាស់ប្លកអក្សរសិល្ប៍ខ្មែរ)
- ទំហំឯកសារ : 10.7 MB ប្រភេទជា : PDF មាន 1937 ទំព័រចប់។
-របៀបទាញយក : ចុច Ctrl+s
- ទីតាំងទាញយក :