July 21, 2013

សៀវភៅ​កំណាព្យ​បទុមា និពន្ធ​ដោយ អ៊ុំ ច័ន្ទសានិត, ជួន សំរិទ្ធ, កៅ ដុស, សេង ឈូន (2012)

   អារម្ភ​កថា ៖ ការ​សរសេរ​កំណាព្យ មិនមែន​ជា​ការ​ពិបាក តែ​ក៏​មិនមែន​ជា​ការ​ងាយស្រួល​ដែរ។ សៀវភៅ​កំណាព្យ "បទុមា" នេះ ខ្ញុំ​បាទ​ទាំងអស់​គ្នា​បាន​តែង​និពន្ធ ហើយ​យក​មក​ចងក្រង​ជា​សៀវភៅ​មួយ​ក្បាល ដើម្បី​ទុក​ជា​ការ​កម្សាន្ត​អារម្មណ៍ ក៏​ដូចជា​អនុស្សាវរីយ៍​មួយ នៅ​ក្នុង​យុវភាព​របស់​ពួក​ខ្ញុំ​ផង​ដែរ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ ពួក​ខ្ញុំ​ទាំងអស់​គ្នា​ចង់​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​ស្គាល់​ពី​កំណាព្យ ស្រឡាញ់ កំណាព្យ និង ចង់​ឲ្យ​កំណាព្យ​ខ្មែរ​មាន​ជីវិត​ជា​និរន្តរ៍​តរៀងទៅ។

   ពួក​ខ្ញុំ​សង្ឃឹម​ថា សៀវភៅ​មួយ​ក្បាល​នេះ នឹង​អាច​ក្លាយ​ជា​អាហារ សម្រាប់​បំបាត់​ការ​អផ្សុក របស់​មិត្ត​អ្នក​អាន គ្រប់​ពេល​វេលា កុំបី​​អាក់ខាន​ឡើយ។ រាល់​កំហុស​ឆ្គង​ដែល​កើត​មាន​ដោយ​អចេតនា​នៅ​ក្នុង​សៀវភៅ​នេះ សូម​មិត្ត​អ្នក​អាន​មេត្តា​ខន្តី​អភ័យ​ទោស​ដោយ​ការ​អនុគ្រោះ​ផង​ទៅ​ចុះ។

៙ មាតិកា ៖

  • រាប់​មិន​អស់
  • បើ​ទំពាំង​លែង​ស្នង​ជួស​ឫស្សី
  • ទេសភាព​ក្រុង​កំពត
  • គុណវិបត្តិ​នៃ​ការ​ជក់​បារី
  • កូ​ល្អ សិស្ស​ល្អ មិត្ត​ល្អ ប្រជាពលរដ្ឋ​ល្អ
  • មនុស្ស​ប្រភេទ​ខ្លះ និង​សុនខ
  • អន្ធការ​របស់​ខ្មែរ
  • សំពះ​ព្រះ
  • មង្គល 38 ប្រការ
  • កូន​ខ្មែរ​ថែ​ជាតិ
  • ទំនួញ​ព្រៃឈើ
  • ស្រី​ស្អាត
  • ជា​អ្នក​សិក្សា
  • ឧបករណ៍ និង​វង់​ភ្លេង​បូរាណ​ខ្មែរ
  • ធ្វើ​ច្រើន បាន​ច្រើន
  • គុណ​គ្រូ​បាធ្យាយ
  • ការ​សំពះ 5 បែប
  • សួន​វង្វេង
  • បើ​ក្រដាស ស
  • បណ្ដាំ​សិស្ស​ច្បង
  • កុំ​ស្លាប់​ដូច​ពស់ រស់​ដូច​កង្កែប
  • ផលវិបាក​នៃ​សង្គ្រាម
  • ទេសភាព​ខេត្ត​កោះកុង
  • មនុស្ស​រៃ
  • ទំនួញ​ដែនដី
  • ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្ញុំ

៙ ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : កំណាព្យ​បទុមា
- អ្នក​និពន្ធ :  អ៊ុំ ច័ន្ទសានិត, ជួន សំរិទ្ធ, កៅ ដុស និង សេង ឈូន ។
- ប្រភេទ​ឯកសារ PDF ទំហំ 735KB ។
- ទាញ​យក​នៅ :​ Google Drive ។
 
គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!