February 19, 2013

ប្រជុំសុភាសិតខ្មែរ​ (ង)




ងប់​នឹង​កូន​ប្រពន្ធ​ទ្រព្យ ​ ព្រះ​ថា​អភ័ព្វ​ព្រោះ​ជាប់​ចំណង។
ងប់​នឹង​ញាតិ​ ឃ្លាត​ច្បាប់។....
ងប់​នឹង​មាស​ប្រាក់ ​ខូច​យសសក្តា។
ងប់​នឹង​ប្រុ​ស​ ខូច​ព្រហ្មចារី។
ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
ងប់​នឹង​ស្រី ​ចំណី​ទុក្ខ។
ងប់នឹង​ល្បែង ​តែង​ហិនហោច។
ងប់នឹងល្បែង​ តែងវិនាស។
ងប់នឹង​ស្រា​ ខូច​ស្មារតី។
ងប់​នឹង​ពាក្យ​សរសើរ ​គេ​ថា​ភ្លើ។
ងប់នឹង​ពាក្យ​បង្អាប់ ស្លាប់​គំនិត។
ងប់​នឹង​ស័ក្តិយស​ ស្អុយ​ទាំង​អស់​ក្នុង​លោកិយ។
ងប់នឹង​ជំនឿ​ រឿគំនិត។
ងាប់​ដើម្បី​ជាតិ​មាតុភូមិ ទេវតា​ឥន្ទ្រព្រហ្ម​ចោមឲ្យ​ពរ។
ងាប់​ខ្លួន​ សមសួន​ជាង​ងាប់​កេរ្តិ៍​ឈ្មោះ។
ងាប់​គំនិត ​ ងងឹត​ដល់ស្លាប់។
ងាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់។
ងា​ប់ដៃ​ជើង​ ថ្កើង​ជាង​ងាប់​ពាក្យសម្តី។
ងាប់នឹង​ស្រី​ ចង្រៃ​មួយ​ជាតិ។
ងាប់​នឹង​សំដី ដូច​ត្រី​កំភ្លាញ។
ងា​ប់នឹង​អាចម៍​ឯង​ ជាក់​ស្តែង​ដូច​ខ្វែក។
ងាប់​ព្រោះ​គំនិត ​ ដូច​កាំ​បិត​ចិត​ដង​ឯង។
ងា​ប់​ជាតិ​ ព្រោះ​ឃ្លាត​សាមគ្គី។
ងាប់នយោបាយ​ ព្រោះ​ស្តាយ​លាភ។
ងាប់​ស្តួក​ ដូច​ឃ្លោក​ទុំ។
ងាយ​មិន​ក្រៃ​ណា​នឹង​បាន​ មានមិនក្រៃ​ណានឹង​អ្នក​បាន​សុខ​ ចេះ​ក្តី​មិន​ក្រៃ​ណា​នឹង​ម្ចាស់​ស្រុក។
ងើយ(ឬ ងើប)​ស្កក​ ឪនដាក់គ្រាប់។

គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!