ដាវមុតៗមែនក្នុងស្រោម វិជ្ជាចេះព្រមនៅក្នុងក្បួន
ប្រពន្ធគាប់ចិត្តនៅឆ្ងាយខ្លួន ដល់ជូនត្រូវការរអារចិត្ត ។
ដល់ត្រើយ សើយគូថ។
ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។
ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
ដឹកគោញី បន្សីគោលឈ្មោល។
ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
ដឹងរង្គោះ បោះបណ្តោយ។
ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។
ដុតឲ្យខ្លោច រោចឲ្យឆៅ។
ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។
ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។
ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។
ដូចក្រពើ វងេ្វងបឹង។
ដួលត្មោល ដូចគ្មានអីទប់។
ដួលមិនបាច់ច្រាន បានមិនបាច់ខំ។
ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។
ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
ដើរឲ្យមានបី ស្រដីឲ្យមានបួន។
ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌នដល់ប្រាណ។
ដេកមិនលក់កុំខំដេក។
ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
ដេកផ្ងាស្តោះលើទ្រូងឯង។
ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
ដេកយប់ កុំនិយាយនឹងស្រី។
ដេកទាល់ថៃ្ង យកកំជិលដែលគេ។
ដេកមិនលក់ បក់មិនល្អើយ។
ដេកផ្សំដួល រមួលផ្សំគ្រេច។
ដេញទាន់កុំជាន់កែង។
ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
ដៃភ្លើងជើងមាន់។
ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។
ដាំជើងក្រាន មិនប្រមាណឆ្នាំង។
ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន។
ដំរីសាស្លាប់ យកចង្អេរបាំង។
ដំបៅមិនឈឺ យកឈើទៅចាក់។
ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
ដោះកនែ្ទក អារឹសកូន។