February 19, 2013

ប្រជុំសុភាសិតខ្មែរ (ក)



កកក៏បាយ មេម៉ាយក៏ស្រី។
ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត។
ក្រមុំដណ្ដឹងម្ដាយ​ មេម៉ាយដណ្ដឹងចិត្ត។
ក្រពើវង្វេងបឹង។
កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។
កាប់បំពង់ ​រង់ចាំទឹកភ្លៀង។
ការប៉ុនភ្នំមិនគិត ​ទៅគិតឯស្គរបែកមាត់។
ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។ (ព្រះ​ធម្មវរោត្តម តុង​ ឈួន)
ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្តុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។
ការយល់ដឹងតែមួយដង អាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
កោកៗ​សឹកតែមាត់ ត្រដោក​ឆ្អែតតែពោះក្របី។
កោសមិនដាក់ទឹក។
ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
ក្ដៅស៊ីរាក់​ ត្រជាក់ស៊ីជ្រៅ។
កំភ្លាញស្លាប់ព្រោះមាត់ ​ខ្វែក​ស្លាប់ព្រោះអាចម៍។
កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។
កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក។
កុំគូរមុន​គិត។
កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។
កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង។
កុំដេកផ្សងព្រេង ​កុំវង្វេងខុសផ្លូវ។
កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស​ល្ងង់ទើប​ចេះ ខ្មាស​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់ គង់បានជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សឹម​ស្លាប់ ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្សពាល។ (ព្រះ​គ្រូ​ធម្ម​បណ្ឌិត​ គង់ ស៊ឹម)
កុំដាំស្រូវនៅផ្លូវដំរី។
កុំទុកចិត្ត​មេឃ​ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ​ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
កុំទុំមុនស្រគាល។
កុំផ្ទុកតាមទូកថ្វែ។
កុំពត់ស្រឡៅ​ កុំប្រដៅស្រីខូច។
កុំពាក់មុខយក្ស ​ កុំពាក់ស្បែកខ្លា។
កុំពូតផ្សែងជាដុំ ​ កុំយកភ្នំទ្រាប់អង្គុយ។
កុំយកស្រឡៅធ្វើខ្នួច ​កុំសម្រួចឈើពុក។
កុំរាយមុខដឹង ​កុំទទឹងមុខសឹក។
កុំ​​រៀន​នៅ​ទំនេរ​ខាត​ការកម្ម កុំ​រៀន​បណ្តាក់ចាំ​ជាពេល​ក្រោយ​ កុំរៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំរៀន​មិន​អោយ​ទាន​ស្មូម​យាចក។
កុំ​អាង​ថា បើ​មាន​មិន​បាច់​ខំ​ បើ​រលំ​មិន​បាច់​ច្រាន។
កុំ​អោយ​ប្រព្រឹត្តទុច្ចរិត ដោយ​ការគប់មិត្រ​លប​ចង​ពន្ធ​ លួច​លាក់​មាន​ស្រី​សហាយស្មន់ ក្បត់​ចិត្តប្រពន្ធ​អោយ​មួរ​ហ្មង។

គេហទំព័រ រៀនហើយសប្បាយ យើងខ្ញុំសូមអភ័យទោសប្រសិនបើមានកំហុសឆ្គង! Rean and Sabay is really sorry, if we have some mistakes!